ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក អេរិក មេលឌ្រីម អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត
Mon,17 June 2024 (Time 01:47 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ សុខ សំបូរ និងលោក អេរិក មេលឌ្រីម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម លោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាពេលនេះ និងបានថ្លែងអំណរគុណដល់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលតែងតែជួយសម្របសម្រួលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តរួមទាំងធនធាន មកបង្ហាត់បង្ហាញដល់អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាពេលនេះ។

លោក អេរិក មេលឌ្រីម (Mr Eric Meldrum) បានបន្តថាក្រោយបញ្ចប់វគ្គលោកជឿជាក់ថា សិក្ខាកាមទាំងអស់នឹងបានយល់ដឹងពីការចុះប្រតិបត្តិការអនុវត្តផ្ទាល់ ពិសេសការប្រមូលភស្តុតាង ការឆែកឆេរ និងការប្រើប្រាស់អាវុធ ព្រមទាំងការរៀបចំផែនការប្រកបដោយគុណភាពខ្ពស់ ហើយវគ្គបណ្តុះបណ្តាលនេះទៀតសោតនឹងអាចជួយឲ្យសិក្ខាកាមចេះការពារខ្លួន ការពារជនរងគ្រោះ ការពារមិត្តរួមការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺបានផ្តល់នូវសុវត្ថិភាពទាំងអស់គ្នា។ លោកបន្តថា ប្រសិនបើមន្ត្រីនគរបាលចុះប្រតិបត្តិការប្រកបដោយក្រមសីលធម៌ខ្ពស់ ភាពថ្លៃថ្នូរ ធ្វើឲ្យសាធារណជនមើលឃើញថា មន្ត្រីនគរបាលធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជីវ ផល្លី អគ្គស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងអំណរគុណដល់អង្គការអេមស្វត ជាពិសេសលោកគ្រូឧទ្ទេសទាំង៦រូប ដែលបានចំណាយទាំងពេលវេលា ទាំងធនធាន និងកម្លាំងកាយចិត្តចែករំលែកបទពិសោធន៍មកបង្ហាត់បង្ហាញដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យមានការយល់ដឹងពីយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ពិសេសសិក្ខាកាមចេះការពារខ្លួន ការពារជនរងគ្រោះ ការពារកន្លែងកើតហេតុ និងការពារមិត្តរួមការងារឲ្យមានសុវត្ថិភាព ចំណេះដឹងទាំងនេះនឹងត្រូវយកទៅអនុវត្តផ្ទាល់នៅពេលចុះបំពេញភារកិច្ចនៅពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន ក៏បានជំរុញឲ្យមន្ត្រីនគរបាលដែលជាសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងការប្រើប្រាស់អាវុធ ការការពារពីជនសង្ស័យវាយប្រហារ ការការពារខ្លួនឯង និងការពារជនរងគ្រោះ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត មានរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ មិថុនា ដែលមានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន២០នាក់ និងមានគ្រូបង្គោលដែលជាជនជាតិបរទេសចំនួន៦នាក់ មានបទពិសោធន៍ និងបច្ចេកទេសមកធ្វើការបង្ហាត់បង្រៀនដល់សិក្ខាកាមដោយផ្ទាល់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1498 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
14350 នាក់
សរុប :
6925463 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ