ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ លើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ
Wed,05 June 2024 (Time 01:51 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ
==============
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដើម្បីរៀបចំសូចនាករនៃការប្រឡងប្រណាំងការផ្តល់សេវាល្អ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការប្រឡងប្រណាំងសេវាល្អលើវិស័យអប់រំនៅខេត្តព្រះសីហនុ ខេត្តមានវិទ្យាល័យចំនួន១២ និងមត្តេយ្យសិក្សាចំនួន៣ ដោយការប្រឡងប្រណាំងសេវាសាធារណល្អ ក្នុងវិស័យអប់រំ ទើបមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានជ្រើសរើសវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ធ្វើការចូលរួមប្រឡងប្រណាំងសេវាសាធារណល្អរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤ ក្នុងនោះក្រុងព្រះសីហនុ ជ្រើសរើសយកសាលាមត្តេយ្យសិក្សាក្រុង១ និងវិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ។

ក្នុងនោះសាលាមត្តេយ្យក្រុង មានចំនួន ១៣ថ្នាក់ សិក្សាចែកជាពីវេណ ពេលព្រឹកមាន ៧ថ្នាក់ និងពេលល្ងាច ៦ថ្នាក់ និងមានលោកគ្រូ អ្នកគ្រូ រដ្ឋចំនួន ១២នាក់ គ្រូជំនួយ ៥នាក់ សិស្សសរុបចំនួន ៧២៦នាក់ វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ មានគ្រូសរុបចំនួន ៨៤នាក់ ស្រី ២២នាក់ សិស្សសរុបចំនួន ១ ០៥០នាក់ ស្រី ៥៤០នាក់ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានគ្រូសរុបចំនួន ៩៦នាក់ ស្រី ៤២នាក់ សិស្សសរុបចំនួន ២ ១៣៧នាក់ ស្រី ១ ០៨៨នាក់។

ក្នុងឱកាសចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាទាំងបីខាងលើ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីធ្វើការប្រឡងប្រណាំងសេវាសាធារណល្អក្នុងវិស័យអប់រំនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុត្រូវរៀបចំពីដើមទី ដើម្បីធានាថា ក្នុងការអនុវត្តសេវាសាធារណៈល្អ ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ នៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការងារបំរើសេវាសាធារណៈល្អ យើងត្រូវកែលម្អការបំរើសេវាសាធារណកាន់តែប្រសើរបន្ថែមទៀត ។

ដោយផ្អែកលើការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់យើង ក្នុងការបំរើសេវាសាធារណៈល្អ ដោយសារឆ្នាំកន្លងមក អង្គភាពរបស់យើងមិនបានទទួលចំណាត់ល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលដោយសារបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះឈឺចាប់ ដើម្បីកែលម្អសេវាកាន់តែល្អ។ ដោយឡែកការបំរើសេវាសាធារណល្អ សម្រាប់វិស័យអប់រំ ក្នុងនោះសម្រាប់វិទ្យាល័យមាន សូចនាករគោល ៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ និងសម្រាប់មត្តេយ្យសិក្សក្នុងនោះមានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវអនុវត្តបំពេញនូវគ្រប់សូចនាកររបស់ក្រសួងអប់រំ ឱ្យបានព្រមៗគ្នាទាំងសកម្មភាពនៅទីវាល នៅក្នុងសាលារៀន ដោយរៀបចំកែលម្អសោភ័ណភាពបរិស្ថាន អនាម័យជាដើមនៅក្នុងទីធ្លាសាលារៀន សាកសម្យជាថ្នាលបណ្តុះនូវចំណេះដឹង ចំណេះធ្វើសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ ហើយការប្រឡងប្រណាំងបំរើសេវាសាធារណល្អនេះ ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំងត្រូវសិក្សាស្វែងយល់ រួមគ្នាធ្វើសកម្មភាពព្រមគ្នា យើងត្រូវយល់ដឹងទាំងអស់គ្នាក្នុងការបំពេញនូវសូចនាករវាយពីក្រសួងអប់រំ ក្នុងការពិនត្យតាមដានវាយតម្លៃ ការដាក់ពិន្ទុសម្រាប់មុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណល្អ គឺជាកិត្តិយសក្នុងការពង្រីកសកម្មភាពនេះទៅដល់សាលារៀនគោលដៅផ្សេងទៀត ។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទន្ទឹមនោះនៅតាមសាលានីមួយៗយើងក៏ត្រូវរៀបចំប្លង់គោលស្របតាមស្តង់ដាគរុកោសល្យ នៃការប្រឡងប្រណាំងបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡាជាដើម ទទួលសេវាប្រកបដោយគុណភាព និងសោភ័ណភាព។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំង៣ ក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8736 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
21588 នាក់
សរុប :
6932701 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ