ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យ លើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់
Wed,05 June 2024 (Time 06:58 PM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន វាលរេញ មានលោកគ្រូអ្នកគ្រូសរុបចំនួន ៨៨នាក់ ស្រី ២៤នាក់ សិស្សសរុបចំនួន ២ ០៩៧នាក់ ស្រី ១ ១១៦នាក់។ ការប្រឡង ប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤នេះ សម្រាប់វិទ្យាល័យ មានសូចនាករគោលចំនួន៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង៦១៥ពិន្ទុ។ ដោយឡែកមត្តេយ្យសិក្សា មានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិត១៦៧ ស្មើនឹង ៨៣៥ពិន្ទុ។ ការប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤នេះ។

ខេត្តព្រះសីហនុ មានវិទ្យាល័យចំនួន១២ យើងជ្រើសរើសយកតែ ៨វិទ្យាល័យ ក្នុងនោះក្រុងព្រះសីហនុ ២វិទ្យាល័យ ស្រុកព្រៃនប់ ២វិទ្យាល័យ ស្រុកស្ទឹងហាវ ២វិទ្យា ល័យ ស្រុកកំពង់សីលា ១វិទ្យាល័យ និងក្រុងកោះរ៉ុង ១វិទ្យាល័យ ក្នុងចំណោមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ។ ដោយឡែកសម្រាប់មត្តេយ្យសិក្សាយើងមាន ៣សាលា ក្នុងនោះ មានដូចជា មត្តេយ្យក្រុងព្រះសីហនុ មត្តេយ្យស្រុកស្ទឹងហាវ និងមត្តេយ្យស្រុកព្រៃនប់ ដើម្បីធ្វើការប្រឡងប្រណាំងសម្រាប់ថ្នាក់ខេត្ត យើងនឹងជ្រើសរើសយកវិទ្យាល័យចំនួន ២សាលា និងមត្តេយ្យចំនួន ២សាលា ដើម្បីយកទៅធ្វើការប្រកួតជាមួយបណ្តាសាលាទាំង២៥ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាវិទ្យាល័យហ៊ុន សែន វាលរេញ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្សផងដែរ ដែលបានចូលរួមអភិវឌ្ឍសាលាឱ្យមានបរិស្ថាន អនាម័យល្អ សាកសម្យជាសាលាមេត្រីបរិស្ថាន ទន្ទឹមនោះយើងត្រូវធ្វើការដាំដុះដើមឈើបន្ថែមទៀតនៅក្នុងបរិវេណសាលារៀនឱ្យមានពណ៌បៃតង ស្រស់ស្អាតគ្រប់រដូវកាល ទន្ទឹមនឹងបរិស្ថាន អនាម័យល្អ គួបផ្សំនឹងឆន្ទះរបស់លោកគ្រូ អ្នកគ្រូដែលស្រឡាញ់នូវបណ្តុះ បណ្តាលវិជ្ចាជីវៈ អប់រំដល់សិស្សានុសិស្សរបស់យើងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ រៀបចំធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងរបងដែលនៅសល់ប្រវែង ៥០ម៉ែត្រ ព្រមទាំងកៀគរសប្បុរសជនជួយសាងសង់របងសាលាម្នាក់មួយចន្លោះ ឬពីចម្លាះក៏បានទៅតាមលទ្ធភាព ដើម្បីឱ្យសាលារបស់យើងកាន់តែមានសោ ភ័ណភាព និងសុវត្ថិភាពងាយស្រួលយើងគ្រប់គ្រង និងធានាសុវត្ថិភាពដល់សិស្សានុសិស្សរបស់យើងបានថែមទៀតផង។

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូសាលាវិទ្យាល័យវាលរេញចំនួន ៨៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4977 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
17829 នាក់
សរុប :
6928942 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ