ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញនាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
Sun,28 July 2024 (Time 06:10 PM)
ដោយ ៖ ដើម្បីប្រជាជន


ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុង ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ រួមទាំងដាំកូនឈើប្រណិតជិត៤០០ដើម
=========
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ រួមទាំងដាំកូនឈើប្រណិតជិត៤០០ដើម ក្នុងទីធ្លាវត្តបទុមកេសរ ផងដែរ។

ក្នុងនោះមាន​វត្តជ័យគិរី ហៅ ភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធរង្សី ស្ថិតក្នុង ឃុំខ្ពបតាងួន និងវត្តបទុមកេសរ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុង ១វត្តៗ មាន ÷ ទៀនវស្សា ១គូ អង្ករចំនួន ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ១០កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្កសរ ៥គីឡូក្រាម​ តែ ៥គីឡូក្រាម និងបច្ច័យ ៣លានរៀល ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១ និងបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន បានអញ្ជើញអុជទៀនធូប ថ្វាយបង្គំ ព្រះ រតនត្រ័យ និងវេរប្រគេន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សាដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួងកុសលផលបុណ្យ ទៅដល់ដួងវិញ្ញាណបុព្វការីជន មានមាតា បិតា ជីដូន​ ជីតា​ និងញាតិការទាំង ៧សណ្តាន ព្រមទាំង ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ទាំងអស់ ដែលបានបាត់ជីវិត នៅក្នុងសម័យសង្គ្រាម ហើយបានចែកឋានទៅកាន់បក្សលោកខាងមុខ ផងដែរ ។ ជាមួយ គ្នានោះដែរ ក៏សូមបួងសួង ទៅដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែរក្សា ប្រទេសកម្ពុជា ឱ្យកាន់ តែរីកចំរើន និងសុខសន្តិភាព គង់វង្សជានិរន្តរ៍ តរៀងទៅអនាគត ផងដែរ ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំ ព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែ អស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាត្រ ទៅទីណាបានឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែល មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា តែងនាំនូវទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ប្រគេនព្រះសង្ឃ សម្រាប់អុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលកាន់ព្រះវស្សា រយៈពេល ៣ខែនេះ ។

គួរបញ្ជាក់ថា បន្ទាប់ពីប្រារព្ធពិធីសាសនា​ខាងលើ​រួច​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ ដាំកូនឈើប្រណិត​ប្រមាណ​៣៧០ដេីម​ ក្នុងទីធ្លាវត្តបទុមកេសរ​ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់​ ដោយមានកូនធ្នង់ ១២០០ដើម កូនក្រញូង ១០០ដើម កូនគគី ៥០ដើម និងក្រញូងហៃណាន ១០០ដើម ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2745 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15597 នាក់
សរុប :
6926710 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ