ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាស ចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម
Tue,10 September 2024 (Time 07:58 AM)
ដោយ ៖ ដើម្បីប្រជាជន


ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម

នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ដោយលោក អូត​ ឈាងលី​ អតីតអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ ជំនួសលោក ផេន​ សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ដែលត្រូវបានទទួលតំណែងថ្មី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ទុន ណេត ពីអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ុន ឡាដា ដែលត្រូវទៅកាន់ជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ វិញ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាលស្រុក ដែលដែលទើបតែផ្លាស់ប្ដូរថ្មី ត្រូវដឹកនាំតាមបែបសិល្បៈឲ្យមន្ត្រីក្រោមឱវាទ​ គឺ​ត្រូវ​ឱ្យ​មន្ត្រី​ចេះ​ធ្វើ​ការ​ ចេះ​សម្រេច​ចិត្ត​ ហេីយ​ឱ្យ​មាន​សិទ្ធិ​សម្រេច​ និង​ត្រូវ​ឱ្យ​មន្ត្រី​មាន​ធនធាន​ រួមទាំង​​មធ្យោបាយ​សម្រាប់​​ធ្វើ​ការ​ផងដែរ​ ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ ការ​ផ្លាស់​ប្ដូរ​ និង​ការ​តែងតាំង​មុខ​តំណែងថ្មី​នេះ​ គឺ​ជា​ភាព​ចាំបាច់​មួយ​ ហើយ​ក៏​ជា​ការ​បន្ត​និរន្តរភាព​រដ្ឋបាល​ ស្រប​ទៅ​តាម​ច្បាប់​ របស់​ក្រុម​ព្រឹក្សា​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​​រាជធានី​ ខេត្ត​ ​ពោលគឺ​មិន​មែន​ដោយ​សារ​បញ្ហា​ប្រឈម​ ដែល​ត្រូវ​ផ្លាស់ប្ដូរ​នោះ​ទេ​។

ឯកឧត្ដម​អភិបាលខេត្ត​ បានបញ្ជាក់ថា​ ក្នុង​ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​គ្រប់គ្រង​ក្រុម​ព្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ គឺត្រូវ​បាន​កំណត់​សម្រាប់​គណៈ​អភិបាល​ ដែល​ម្នាក់​ៗ​ត្រូវ​មាន​អាណត្តិ​៤ឆ្នាំ​ ប៉ុន្តែ​បើ​ផ្អែក​លើ​ការ​បំពេញ​ភារកិច្ច​បាន​ល្អ​ រាជរដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ​ អាច​នឹង​បន្ត​អាណត្តិ​ទី២​ ឲ្យ​គាត់​ជា​បន្ត​ទៀត​ ដោយ​​ផ្តេីម​ចេញ​ពី​ច្បាប់​នេះ​ហើយ​ ដែល​យើងបាន​ឃើញ​ថា​មន្ត្រី​របស់​យើង​​ ពិសេស​នៅ​ក្នុង​គណៈ​អភិបាល​ ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បេី​ត្រូវនៅ​បន្ត​អាណត្តិ​ទៀត​នោះ ក៏​ត្រូវ​មាន​ការ​ប្រកាស​​តែងតាំង​ឲ្យ​កាន់អាណត្តិទី២​ របស់​ខ្លួន៤ឆ្នាំ​​​បន្ត​ទៀត​ ទាំង​នេះ​ដែល​ជា​ច្បាប់​យើង​មិន​អាច​ធ្វើ​ផ្ទុយ​បាន​ឡើយ​។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះលោកអភិបាលស្រុក​ថ្មី​ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួន កំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្តេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការ អនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3981 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
16833 នាក់
សរុប :
6927946 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ