ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យអនុព័ន្ធយោធា បង់ក្លាដេសប្រចាំកម្ពុជា និង ប្រធានប្រតិភូមហាវិទ្យាល័យ បញ្ជាការសេនាធិការបង់ក្លាដែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការ
Thu,12 September 2024 (Time 08:56 AM)
ដោយ ៖ ដើម្បីប្រជាជន


កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃព្រឹត្តិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា បង់ក្លាដែស ដែលបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពី១៩៧៣ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ
ត្រូវបានបន្តពង្រឹងពង្រីក និងលើកកម្ពស់ជាច្រើនវិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពិសេសការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេស។

ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាលំដាប់ ដោយក្រុមការងាររបស់ក្រសួងការពារជាតិនៃប្រទេសនីមួយៗ កំពុងពិភាក្សា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ។

នាយឧត្តមសេនីយ៍ បន្តថា កន្លងមកកងទ័ពបង់ក្លាដេសក៏ធ្លាប់បានបញ្ជូនសិក្ខាកាមមកចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសដោះមីននៅកម្ពុជា និងបានថ្លែងអំណរគុណដល់កងទ័ពបង់ក្លាដេស ដែលបានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមទៅសិក្សាវគ្គបញ្ជាការសេនាធិការនៅប្រទេសបង់ក្លាដែស។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជំរុញឲ្យកងទ័ពប្រទេសទាំងពីរបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជាដើម។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការអនុញ្ញាតឲ្យប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែសចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណអគ្គមេបញ្ជាការដែលបានផ្ដល់ព័ត៌មានស្តីពីសភាពការណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានបញ្ជាក់ថា កម្ពុជានិងបង់ក្លាដែស នៅលើវិស័យយោធា មានផ្នែកជាច្រើនដែលអាចសហការជាមួយគ្នាបាន ដោយសង្ឃឹមថានៅពេលអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដែលបានទទួលសិក្ខាកាមជាច្រើនប្រទេសឲ្យចូលរៀន ដោយ នាយសេនីយ៍ បានស្នើដល់កងទ័ពបង់ក្លាដែស ដើម្បីផ្តល់ឲ្យវិទ្យាស្ថានបញ្ជាការសេនាធិការកម្ពុជា បានទៅធ្វើទស្សនកិច្ច ដកបទពិសោធន៍៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9378 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22230 នាក់
សរុប :
6933343 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ