សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី ==========(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថាទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា បើទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបាន នូវបូរណភាពទឹកដី នៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី ។ការថ្លែងលើកឡើងរបស់សម្ដេចម៉ែន សំអន បែបនេះបានធ្វើឡើង ក្នុងឱកាសសម្ដេចអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីទី៤ឆ្នាំ២០២៥។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង១០០នាក់ផងដែរ។សម្ដេចបានបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺជាសមិទ្ធផល ដែលក៏កើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីបក្សគ្រប់ឋានានុក្រមត្រូវចូលរួមអប់រំកម្មករ កម្មការិនី ឲ្យយល់ពីសារ:ប្រយោជន៍ នៃរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនោះឲ្យបានគង់វង្ស ដើម្បីទាញយកផលប្រយោជន៍ ពីរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងនោះមកបម្រើជីវភាពនិងអភិវឌ្ឍន៍គ្រួសារ ខណៈដែលខេត្តស្វាយរៀង យើងមានក្រុមហ៊ុនចូលមកវិនិយោគ បង្កើតការងារជូនពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗជារាប់ពាន់កន្លែង។សម្តេចបានណែនាំដល់ មន្ត្រីក្រុមការងារចុះជួយស្រុក ក្រុង ត្រូវធ្វើការអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងថែរក្សាសមិទ្ធផលនានាដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។សម្តេចក៏បានជំរុញដល់រដ្ឋបាលមូលដ្ឋាន សហការជាមួយក្រុមការងារចុះជួយស្រុក ឃុំ បន្តចុះចលនាពលរដ្ឋ ពិសេសពលករ ដែលមកពីថៃ ឲ្យពួកគាត់ទៅទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពីវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោហ៊ុន សែន ស្វាយរៀង ដើម្បីទទួលបានចំណេះដឹងយកទៅរកការងារធ្វើ ស្រូបកំម្រៃពលកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឃន៏សង្គមជាតិ ។ទន្ទឹមនិងនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានថ្លែងនូវការកោតសសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ដែលកន្លងមកបានដឹកនាំអនុវត្តគោលនយោបាយគណបក្ស ក្នុងកិច្ចការ ការពារ និងការងារអភិវឌ្ឍន៏មូលដ្ឋានបានល្អ ធ្វើអោយពលរដ្ឋ និងក្រុមអ្នកវិនិយោគ មានជំនឿមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត គ្រប់កាលៈទេសៈផងែរ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា