ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់ទម្រង់
Thu,02 October 2025 (Time 09:26 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់
=================
ភំ្នពេញ ៖នៅថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ស៊ូ ប៊ុនសួ អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក លោកស្រីតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ សរុបចំនួន៧៥រូប ស្រី១៥រូប។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរ និងឯកភាពចំពោះរបាយការណ៍លោកប្រធាននាយកដ្ឋាន និងបានគូសបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក លើវិស័យប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជា ព្រោះកិច្ចប្រជុំនាពេលនេះក៏ជាពេលមុនៗដែលយើងធ្លាប់បានជួបប្រជុំជារៀងរាល់៣ខែម្តងមកហើយ។

ឯកឧត្តមអគ្គស្នងការរង ក៏បានអនុញ្ញាតឲ្យ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ចូលរួមជាយោបល់ និងចែករំលែកចំណេះដឹង បទពិសោធន៍ ក្នុងគោលបំណងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជា។

ក្រោយពីការស្តាប់យោបល់ ជាចំណេះដឹង ជាបទពិសោធន៍ អំពីផលលំបាក បញ្ហាប្រឈម និងសំណូមពរ របស់តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិរួចមក ឯកឧត្តមអគ្គស្នងការរង មានប្រសាសន៍បន្ថែមថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តែងតែណែនាំដល់នគរបាលជំនាញ ក៏ដូចជា ឯកឧត្តមផ្ទាល់ជារៀងដ៏រាបតាំងពីលើកមុនៗមកហើយ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរជាមួយអង្គការដៃគូពាក់ព័ន្ធ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងក៏បានបញ្ជាក់បន្ថែម ដើម្បីពង្រឹងការងារប្រមូលព័ត៌មាន ដែលចាំបាច់យើងត្រូវទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ទាំងព័ត៌មានចំហ និងព័ត៌មានសំងាត់។ ជាពិសេសបច្ចុប្បន្ននេះ ព័ត៌មានតាមបណ្តាញសង្គម កំពុងតែពេញនិយម ហើយត្រូវមានការចូលរួមកិច្ចសហការពីអង្គការដៃគូពាក់ព័ន្ធ ពីសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីរកធាតុផ្សំនៃបទល្មើសជួញដូរមនុស្ស ស្រាវជ្រាវបង្ក្រាបអ្នកដែលប្រព្រឹត្តិបទល្មើស និងអ្នកពាក់ព័ន្ធទៅតាមនីតិវិធីច្បាប់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដែលមានជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធដែលមានវត្តមាននៅទីនេះ និងអ្នកដែលធ្វើកិច្ចសហការ ហើយមិនបានចូលរួមនៅពេលនេះ ដោយសារតែជាប់បេសកកម្ម និងសូមឲ្យបន្តកិច្ចសហការបន្តទៀតក្នុងនាមដៃគូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3126 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15978 នាក់
សរុប :
6927091 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ