ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន
Wed,08 October 2025 (Time 07:51 PM)
ដោយ ៖ ដើម្បីប្រជាជន


ជប៉ុន សន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ ឆ្នាំ ហើយទើបទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៧ ឆ្នាំមកនេះ ដោយការស្វែងរកសន្តិភាពនេះបានមកដោយលំបាក ដូច្នេះកម្ពុជាមិនចង់ឲ្យសន្តិភាពបាត់បង់ទៅវិញនោះទេ។

ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំនៃចំណងការទូត ជាពិសេសតួនាទីដ៏សំខាន់របស់ជប៉ុន នៅក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាពនៅកម្ពុជា, ការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ គ្រូ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង និងជំនាញគីមីសាស្ត្រ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម ជាដើម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ SUENAGA MASANORI បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌកងទ័ពប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ បានសម្ដែងការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ទោ បានសន្យាថានឹងពាំនាំនូវសំណើរបស់កម្ពុជា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជប៉ុន ចំពោះការប្ដេជ្ញាបន្តសហការជាមួយកម្ពុជាឲ្យកាន់តែប្រសើរថែមទៀតលើវិស័យផ្សេងៗ ក្នុងនោះ វិស័យយោធាដែលជាវិស័យអាទិភាពមួយ ដើម្បីអភិវឌ្ឍធនធានមនុស្ស៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2115 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20589 នាក់
សរុប :
6938219 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា