ឯកអគ្គរដ្ឋទូតចិន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន នៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យភារកិច្ចឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ៕
ចំនួនអ្នកទស្សនា
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់ បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា
ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខនិវត្តន៍ជន (ជាអតីតកងកម្លាំង និងអតីតមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី សូមគោរពផ្ញើសារជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
អធិការនគរបាលស្រុកបាណន់ សូមគោរពជូនពរឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នាពេលខាងមុខនេះ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងមូលដ្ឋានឃុំព្រីងជ្រុំ ស្រុកជើងព្រៃ
សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ពីកំពង់ស្វយ័តក្រុងព្រះសីហនុ
លោក
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ចើញចូលរួមក្នុងពិធីប្រទានភ្លើងបូជាសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅវត្តមុនីប្រសិទ្ធិវង្ស ក្នុងខណ្ឌព្រែកព្នៅ
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញគោរពជូនពរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលឆាប់ៗខាងមុខនេះ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រវិនិយោគថ្មីៗ ក្នុងស្រុកសំរោង ដើម្បីជំរុញការបង្កើតការងារ ជូនប្រជាពលរដ្ឋ
គណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅខណ្ឌឫស្សីកែវ
គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជាសូមគោរពជូនពរឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ និងសុំសេចក្តីសុខ សិរីសួស្តី ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ គោរពជូនពរ បវរសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី