ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កោតសរសើរចំពោះសមិទ្ធផល ដែលក្រសួងសាធារណការ និង​ដឹកជញ្ជូនសម្រេចបាន ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល
Thu,23 January 2025 (Time 08:39 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កោតសរសើរចំពោះសមិទ្ធផលដែលក្រសួងសាធារណការ និង​ដឹកជញ្ជូនសម្រេចបាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួងសាធារណការ និង ដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ថា ចក្ខុ​វិស័យ​សំខាន់ៗចំនួន ២ ដែលឆ្លើយតបទៅនឹង អាទិភាព នៃយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១ នោះគឺ៖ ១/ ការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈ ការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការ​ប្រើ​​ប្រាស់​បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធ​ភាព ងាយស្រួល និងជឿទុកចិត្ត និង២/ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអានុសាសន៍ ១១ចំណុច ជូនដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានបន្ថែម​ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន​របស់កម្ពុជា ក៏ដូចជាចក្ខវិស័យឆ្នាំ២០៥០ ដូចជា៖ ១/ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការកែលម្អនិងបង្កើតកម្រងសេវាថ្មី ការធ្វើទំនើបកម្ម និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជី​ថលថ្មីៗបន្ថែម និងការគិតគូរអំពីជម្រើសអាទិភាពផ្សេងៗនៃការផ្ដល់សេវាឱ្យកាន់​តែមានប្រសិទ្ធ​ភាព គុណភាព តម្លាភាព រហ័ស ងាយស្រួល និងភាពជឿទុកចិត្ត ។

ទី២/ បន្តជំរុញការអភិវឌ្ឍ និង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែមានភាពប្រទាក់ក្រឡារវាង​តំបន់​ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្ដាល ភូមិភាគឦសាន និងភូមិភាគនិរតី និងជំរុញការអភិវឌ្ឍ​បណ្ដាញ​ខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន រួមទាំងការសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាង​ខេត្តព្រះវិហារ​ជាមួយខេត្តចំប៉ាសាក់ និងផ្លូវតភ្ជាប់ផ្សេងទៀត ទៅកាន់តំបន់ក្រវាត់ព្រំដែន ។ ទី៣/ បន្តជំរុញការតាមដាន និងត្រួតពិនិត្យ លើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​នានាដែលបានប្រកាសបើកការដ្ឋាន និងកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាម​ផែនការគ្រោងទុក និងធានាបាននូវគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

ជាមួយគ្នានេះ ក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រចាំឱ្យមានប្រសិទ្ធ​ភាព និងជំរុញការស្ដារលើក កម្រិតផ្លូវជាតិ និងផ្លូវខេត្តឱ្យទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) ដើម្បីប្រើប្រាស់បានយូរអង្វែង ។ ទី៤/ ជំរុញការអភិវឌ្ឍ បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ, តាមរយៈ ការពិនិត្យលទ្ធភាព ធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ ។ លើសពីនេះ, ក្រសួងក៏ត្រូវបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និង មណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ (Regional Port) និង មជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង ។

ទី៥/ ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលមានការចូលរួមពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែកដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។ ទី៦/ ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រដល់វិនិយោគលើគម្រោងអាទិភាពនានា ដែលបានកំណត់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។

ចំពោះការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, សូមក្រសួងបន្តពង្រឹង កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍ និងកែលម្អឱ្យ កាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង នីតិវិធីផ្សេងៗនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហា ប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន, ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ព្រំដែន និងរួមចំណែក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងក្នុងតំបន់ ។ ទី៧/ បន្តជំរុញកិច្ចសហការជាមួយដៃគូ វិនិយោគ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ នៃខេត្តគោលដៅសំខាន់ៗ ដូចជា ៖ តំបន់ទីប្រជុំជន តំបន់ទេសចរណ៍ និងតំបន់មាត់សមុទ្រ ដែលកំពុងប្រឈមនឹង ការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បីបញ្ចៀស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំង លើកកម្ពស់អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ។

ទន្ទឹមនេះ, ក្រសួងក៏ត្រូវគិតគូរលើការបញ្ជ្រាបការយល់ដឹង ទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃសេវាប្រើប្រាស់បណ្ដាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និង ត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាព នៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ដែលបានដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ទី៨/ បន្តពង្រឹងកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ហើយសូមបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុ ប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយ អត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។

ទី៩/ ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ សូមក្រសួង គិតគូរនូវយន្តការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានជាអតិបរមាសំដៅធានានូវការថែទាំ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង ។ ទី១០/ ជំរុញការផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យ សាធារណការ និង ដឹកជញ្ជូន ដូចជា ច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបង្កើន ការយល់ដឹងអំពីវិសាលភាព និង វិធានចាំបាច់មួយចំនួន ដែលត្រូវគោរពប្រតិបត្តិតាម ។

សូមក្រសួងបន្តជំរុញកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់វិស័យអាទិភាព របស់ក្រសួង ដូចជា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពីផ្លូវថ្នល់, ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម រួមទាំងការរៀបចំលិខិត បទដ្ឋានគតិយុត្ត ផែនការមេ និងគោលនយោបាយគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ។

និងទី១១/ បន្តអនុវត្តការងារកែទម្រង់រដ្ឋបាល សាធារណៈ ក្នុងការចូលរួមចំណែកលើការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ និង ការអភិវឌ្ឍ សមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព ។ សូមក្រសួងបន្ត យកចិត្តទុកដាក់ ក្នុងការពង្រឹងការអប់រំបណ្ដុះបណ្ដាលនិស្សិតនៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និង ជំនាញបច្ចេកទេសច្បាស់លាស់សម្រាប់គាំទ្រដល់វិស័យ សាធារណការ និងដឹកជញ្ជូន ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5645 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18497 នាក់
សរុប :
6929610 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ