ឯកឧត្តម គួច ចំរើន ៖ ឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។ បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវបង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេងទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅមូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋានរបស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិតណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំងនៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕
ចំនួនអ្នកទស្សនា
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់មន្ត្រីបក្ស ត្រូវដឹកនាំ អនុវត្តការងារជំនាញ និងផ្ដល់សេវា ជូនពលរដ្ឋឱ្យបាន ទាន់ពេលវេលា និងតម្រូវការ
ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សកម្មភាពការងារគណៈកម្មាធិការ គណបក្សស្រុកពារាំង ប្រចាំខែសីហា និងលើកទិសដៅ អនុវត្តការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក រួមដំណើរដោយគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ស្ដីពីវឌ្ឍនភាពការងារអនុវត្តរផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចពិភាក្សាការងារ ជាមួយ លោក MISUMI Takahito ភារធារីស្ថានទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង