ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ នូវផែនទីឯកភាពការងាររបស់ក្រសួង សមរភូមិទាំង៥ នេះរួមមាន៖ - សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ (១.បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន ២.រក្សាស្មារតីនិងសតិអារម្មណ៍អោយបាននឹងនរ ៣.រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ៤.កសាងបាននូវជំនឿនិងទំនុកចិត្តលើការដឹកនាំជារួម)។- សមរភូមិទី២៖ ការបង្កើតនូវបរិយាកាសមិនមានវិវាទ (១. ការងារចុះបញ្ជីដីបង្ហើយ ២. ការបញ្ចប់វិវាទដីធ្លី ៣. ការផ្តល់សេវាគាប់ចិត្ត៤. ការកំណត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ៥. ការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ៦. ការដោះស្រាយវិវាទបុរី៧.ការដោះស្រាយអគារចាស់ទ្រុឌទ្រោម ៨.ការរៀបចំសំណង់មិនរៀបរយ)។- សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ (១.ការពង្រឹងសមត្ថភាពមន្ត្រី ២.ការពង្រឹងសមត្ថភាពស្ថាប័ន ៣.ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ៤.មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ៥.ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ ៦.ការងារអប់រំផ្សព្វផ្សាយ ៧.ការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិ និង៨.ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង)។- សមរភូមិទី៤៖ ការងាររៀបចំដែនដី និងនគរូបនីយកម្ម (១.ការងាររៀបចំដែនដី ២.ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ៣.នគរូបនីយកម្មនិងការកសាងទីប្រជុំជន ៤.ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទាំង ៨តំបន់ ៥.កិច្ចការតំបន់ឆ្នេរសមុទ្រកម្ពុជា ៦.ការងារលំនៅឋាន និង៧.ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច)។- សមរភូមិទី៥៖ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ផ្តោតលើ៖១. សុវត្ថិភាព គុណភាព និងសោភណភាព ២. រចនាបទ និងការឌីសាញសហសម័យ ៣. ច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ ៤.ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម។កម្ពុជារុងរឿង (១.វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ២.ក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ ក្រុម “ឌ”៣.ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ៤.ឧស្សាហកម្មគ្រឿងលម្អផ្ទះ ៥.ឧស្សាហកម្មគ្រឿងសង្ហារឹម ៦.ឧស្សាហកម្មអចលនទ្រព្យ ៧.ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ ៨.ឧស្សាហកម្មប្រាក់កម្ចី ៩.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និង១០.ការងារផ្សព្វផ្សាយ)។ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត គិតគូរពីភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម។ នៅក្នុងជំនួបសវនាការនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានគូសបញ្ជាក់នូវចំណុចមួយចំនួនដែលគណៈកម្មាការទី៩ នៃព្រឹទ្ធសភា សុំអោយក្រសួងធ្វើការបកស្រាយបញ្ជាក់បន្ថែមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្ដីការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ