ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្តីពីការ ពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន និងផ្សព្វផ្សាយផែនការអនុវត្តបន្ត
Wed,19 February 2025 (Time 04:17 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន និងផ្សព្វផ្សាយផែនការអនុវត្តបន្ត
===============
នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ដល់មន្រ្តីរាជការនៃអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន ច្រកទ្វារព្រំដែន និងផ្សព្វផ្សាយផែនការអនុវត្តបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។

ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្នានអន្តោប្រវេសន៍, ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ, ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ ,ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំអាវុធហត្ថ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ អ៊ីន ស៊ុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងរាយការណ៍ ពីលទ្ធផលកិច្ចសហប្រតិបត្តិការបង្រ្កាបគ្រឿងញៀនប្រចាំឆ្នាំ ២០២៤ បានឱ្យដឹងថា ការបង្រ្កាបគ្រឿងញៀនសរុបក្នុងឆ្នាំ២០២៤ មានចំនួន ១០,៦៣០ ករណី ចាប់ខ្លួនជនសង្ស័យ ២៧,០៧១នាក់ ចាប់យកវត្ថុតាងគ្រឿងញៀន ១៤តោន ៩០៩ គីឡូក្រាម ៣៧៩.៧២ក្រាម។

ជាកិច្ចបន្ទាប់ ថ្នាក់ដឹកនាំគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន, ស្នងការដ្ឋាននគរបាល, កងរាជអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ បានរាយការណ៍ពីសភាពការណ៍គ្រឿងញៀន បញ្ហាប្រឈម និងសំណូមពរក្នុងខេត្តរបស់ខ្លួនរួច ឯកឧត្តម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរពីលទ្ធផលប្រតិបត្តិការរបស់អង្គភាពពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក សំដៅបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន។

ឯកឧត្តម បណ្ឌិត រដ្ឋលេខាធិការ ក៏បានណែនាំដល់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត ទាំងបី ឲ្យបន្តពង្រឹង និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព។ ក្នុងនោះឯកឧត្តម ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ App nodrug និងជំរុញដល់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងបី ជួយផ្សព្វផ្សាយឲ្យបានស៊ីជម្រៅជាមួយប្រជាពលរដ្ឋដើម្បីបន្ថែមការយល់ដឹងអំពីគ្រោះថ្នាក់ការប្រើប្រាស់គ្រឿងញៀន និងការរាយការណ៍ពីបទល្មើសគ្រឿងញៀន។ លើសពីនេះទៀតត្រូវ បំប៉នសមត្ថភាពមន្រ្តីជំនាញ អំពីនីតិវិធីច្បាប់ និងការអនុវត្តវិន័យ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែម អោយបន្តកិច្ចសហការល្អជាមួយរាល់អង្គភាពពាក់ព័ន្ធ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន សំដៅ បង្ការ ទប់ស្កាត់ និងបង្រ្កាបចរាចរណ៍គ្រឿងញៀនតាមបណ្តាច្រកទ្វាព្រំដែន។

នៅថ្ងៃបន្ទាប់ ថ្ងៃទី ២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ បានដឹកនាំប្រតិភូគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តាច្រកទ្វាព្រំដែនអន្តរជាតិ និងច្រកទ្វាតំបន់ព្រំដែន ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន ច្រកទ្វារព្រំដែន និងផ្សព្វផ្សាយផែនការអនុវត្តបន្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1562 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
14414 នាក់
សរុប :
6925527 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ