សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៖នារសៀល ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិកខុទ្ទការល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាជំនួយការផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ូតូ Honda Wave ចំនួន ២២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ចំនួន ០៩នាក់, លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ចំនួន ១០នាក់ និងក្រុមប្រឹក្សាភូមិ ចំនួន ០៣នាក់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ក្នុងជំនួបសំណេះសំណាលផ្ទាល់នាឱកាសនោះ ឯកឧត្តម មែ ស៊ីថន បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្ញើជូនក្រុមគ្រូពេទ្យ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរភូមិ ដោយបានរំលេចអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ចំពោះជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលជអតីតយុទ្ធជននៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ។លោក គង់ កន្នារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជំនួសមុខជូនអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង សូមគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ ជាពិសេសការចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យ ពូជសាសន៍ប៉ុលពតដ៏ខ្មៅងងឹតនៃអតីតកាល។ គួររំលឹកផងដែរថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិថ្មីមួយ ដែលទើបត្រូវបានបង្កើតឡើង មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះមានចំនួន ៦២៨ គ្រួសារសុទ្ធតែជាគ្រួសារអតីតយុទ្ធជន ដែលត្រូវបានជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ដោយជាក់ស្តែង គ្រួសារអតីតយុទ្ធជននីមួយៗ ទទួលបានផ្ទះ ១ខ្នង និងដីធ្វើកសិកម្មទំហំទទឹង ៧០ម៉ែត្រ និងបណ្តោយ ១៥០ម៉ែត្រ។ បងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជន និងមន្ត្រីរាជការទាំងអស់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង សូមប្តេជ្ញាគាំទ្រដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងសូមប្តេជ្ញាបោះឆ្នោតគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។ផ្តើមចេញពីការគិតគូរយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលនៃយើង ភូមិបង្កើតថ្មីនេះ ត្រូវបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ជាទីមោទនៈ និងជាកិត្តិយសបំផុតសម្រាប់គ្រួសារអតីតយុទ្ធជន ដោយទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក ការតបណ្តាញអគ្គិសនី ការដាក់អំពូលភ្លើងសូឡា សំណង់ទំនប់ស្ទាក់ទឹក អណ្តូងទឹក ប្រព័ន្ធផ្លូវខ្វាត់ខ្វែង ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងការផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ព្រមទាំងសម្ភារបរិក្ខាផ្សេងៗផងដែរ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ