រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ++++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង ១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនៈភាពការងារ របស់គ្រប់អនុគណៈកម្មការរៀបចំសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៅក្រុងតាខ្មៅ ដើម្បីបំពេញបន្ថែមទៅលើចំណុចដែលខ្វះខាត ដោយឯកឧត្តមអភិបាលខេត្តបាន លើកទឹកចិត្តដល់អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ ត្រូវខិតខំរៀបចំទីតាំង និងសម្ភារៈកម្មវិធីល្បែងប្រជាប្រិយឱ្យបានច្រើនប្រភេទ សម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមអភិរក្សល្បែងប្រជាប្រិយខ្មែរ សម្រាប់យុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីនេះក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះដោយការទទួលខុសត្រូវខ្ពស់។ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គ្រប់អនុគណៈកម្មការដែលមានការពាក់ព័ន្ធក្នុងការរៀបចំតុបតែងលម្អ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំតុបតែងតាមដងផ្លូវ ភ្លើងពណ៌ត្រូវតែមានសោភ័ណ្ឌភាពស្រស់ស្អាត រាល់រូបភាពដែលដាក់បង្ហាញត្រូវមានលក្ខណៈជាវប្បធម៌ខ្មែរ ដូចជា គោម អង្រុត ឈ្នាងជាដើម ចំពោះក្លោងទ្វារចូលក្នុងពិធីក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យមានភាពទាក់ទាញផងដែរ ។បន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តក៏បាន ស្នើដល់មន្ទីរព័ត៌មានខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធ សូមផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋតុបតែងលម្អ និងសម្អាតបរិស្ថាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីសេរីសួស្ដីក្នុងឆ្នាំថ្មី។ ដោយឡែកចំពោះក្រុង-ស្រុក ត្រូវជំរុញសកម្មភាពនានាមានការលេងល្បែងប្រជាប្រិយជាដើម ក្នុងពេលចូលឆ្នាំនៅតាមទីវត្តអារាម កុំប្រមូលផ្ដុំកំសាន្តនៅតែមួយកន្លែង ជាងនេះទៅទៀតក៏ត្រូវតែយកចិត្តទុកដាក់រៀបចំកងកម្លាំងមានសមត្ថកិច្ចប្រចាំការដើម្បីជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី។សូមបញ្ជាក់ថា ក្នុងពិធីសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី នៅក្រុងតាខ្មៅ រដ្ឋបាលខេត្តនឹងរៀបចំពីតាមបែបសាសនា មានការកំសាន្តនានាដូចជា ការបាញ់ទឹក ការបាញ់កាំជ្រួច ការប្រគុំតន្ត្រី មានស្តង់ពិពណ៌ទំនិញជាច្រើនមុខ ជាពិសេសក៏មានការដាក់តាំងរូបតំណាងឆ្នាំម្សាញ់ រូបពស់ផងដែរ។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ