ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ ដែលផ្តល់កម្លាំងពលកម្ម ដល់​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព
Thu,01 May 2025 (Time 03:55 PM)
ដោយ ៖ ដើម្បីប្រជាជន


ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់កម្លាំងពលកម្មដល់​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​ផ្តល់​​វត្តមានដើម្បីធ្វើការប្រកាសដាក់ចេញគោលនយោបាយ, សម្ពោធសមិទ្ធផល, និងជួបជុំសំណេះសំណាល ព្រោះ​ ខេត្ត​ព្រះសីហនុ គឺជាខេត្តប៉ូល​សេដ្ឋកិច្ច, ជាពហុវិស័យប៉ូលសេដ្ឋកិច្ចដ៏​សំខាន់ ហើយថ្ងៃមុខនឹងអញ្ជើញ​មកសម្ពោធរោងចក្រទី២,​ នៅពេលដែលកម្លាំងវិនិយោគកាន់តែខ្លាំង នោះ​កម្លាំង​សេដ្ឋកិច្ច និងកម្រិត​ជីវភាពប្រជាពលរដ្ឋកាន់តែកើនផងដែរ។ ហេតុផលនេះហើយ ទើបជា​គោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់​កម្លាំង​ពលកម្ម​ដល់​​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើកច្រក​ក្នុងការ​ពិនិត្យ និងផ្តល់លទ្ធភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជន គឺបើកនូវភាពបត់បែន​ក្នុងវិស័យឯកជន សម្រាប់អភិវឌ្ឍ និង​ធានា​នៅការដឹកនាំតួអង្គដែលមានសមត្ថភាព, បទពិសោធ ដោយមិនរើសអើង សំដៅធានាភាពម្ចាស់​ការ, ប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលជូនសហគ្រាស ក្នុងការប្រកួតប្រជែង ពិសេសសម្រាប់​សហគ្រាសយុទ្ធសាស្ត្រ ជាក់ស្តែងកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ដែលជាយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏រឹងមាំ​របស់កម្ពុជា។ ក្នុងន័យនេះ, ផែនការដែលរាជ​រដ្ឋាភិបាល​បានធ្វើសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺវិវត្ត​កំពង់​ផែ​​មិន​ត្រឹម​តែ​សម្រាប់​​កម្ពុជា និង​អន្តរជាតិ តែជាកំពង់ផែបម្រើដល់ការដឹកជញ្ជូនថ្នាក់​តំបន់ ដោយគោលដៅ​គឺប្រែក្លាយឱ្យទៅជា​មជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ព្រោះ​ “កម្ពុជា មានបំណងចង់ដើរតួនាទីកាន់តែសកម្មទាំងក្នុងតំបន់ និងពិភពលោក”។

ព្រមជាមួយគ្នានេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា វដ្តនៃ​សេដ្ឋ​កិច្ច​មានកើន​ មានចុះ តែចរន្តនៃការធ្វើពាណិជ្ជកម្មគឺមិនកាត់ផ្តាច់នោះទេ ព្រោះគ្មានប្រទេសណាដែលអាចរស់​បាន​ដោយ​មិនធ្វើពាណិជ្ជកម្មទៅក្រៅ ឬរស់នៅឯកោឡើយ។ ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរីក, តម្រូវការកាន់តែកើន, មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅតែសំខាន់ ហើយនឹងបន្តជានិច្ច។ ដូច​នេះ, រាជរដ្ឋាភិបាលបានព្យាករណ៍ក្នុងការរីកចម្រើនលើវិស័យដឹកជញ្ជូន និងភ្ជាប់ការ​ដឹកជញ្ជូនទៅ​ខាងក្រៅ ដោយភ្ជាប់ផ្លូវទឹកកម្ពុជាទៅពិភពលោក ទើបរាជរដ្ឋាភិបាល បណ្តាក់ទុនការ​វិនិយោគ​លើកំពង់ផែ ហើយជាការវិនិយោគដោយភាពឆ្លាតវៃ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវឌ្ឍនភាពនៃពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក, ដោយរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ និងធ្វើជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងកិច្ចការងារ​ចរចាលើកិច្ចការពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងៗ ដើម្បីគោលដៅ​សំខាន់បំផុត គឺគាំទ្រការងារប្រជាពលរដ្ឋ, សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងចំណូលជូនប្រជាពលរដ្ឋ​​ នៅធានាបាន។ ដូចនេះ,សូមបងប្អូនប្រជាពលរដ្ឋ ខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល កុំជឿតាម​ការញ៉ុះញ៉ង់ពីក្រុមដែលតែងបង្កើតបញ្ហា ពិសេសដើរអំពាវនាវបរទេសឱ្យរិតបន្តឺង ឬ​ដាក់គំនាប​សេដ្ឋកិច្ចបន្ថែមមកលើកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាលលំបាកនេះ។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការផ្សេងៗ សំដៅបន្តជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែសកម្ម និងរីកចម្រើនបន្ថែមទៀត​ ផងដែរ។ សម្តេចបវរ​ធិបតី ក៏បានសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្ត​ធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជ​រដ្ឋា​ភិបាល​កំពុងខិតខំដោះស្រាយជាមួយសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6775 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19627 នាក់
សរុប :
6930740 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ