អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីស្រោចស្រពសុគន្ធវារី ព្រះមន្ត្រីសង្ឃអនុគណស្រុកអង្គស្នួល និងព្រះចៅ អធិការវត្ត គ្រូសូធ្យស្តាំ និងគ្រូសូធ្យឆ្វេង ចំនួន ១៦អង្គ ក្រោមព្រះរាជធិបតី សម្តេចព្រះពោធិវ័ង្សកិត្តិ បណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ថា ការអភិវឌ្ឍន៍មិនថាតែផ្នែកពុទ្ធចក្រឬអាណាចក្រទេ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងស្ថេរភាពរបស់ប្រទេសជាតិ នៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ការកសាងផ្នែកព្រះពុទ្ធសាសនាក៏មានការរីកចម្រើន ប៉ុន្តែប្រសិនបើប្រទេសរបស់យើងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម មិនត្រឹមតែគ្មានឱកាសក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រប៉ុណ្ណោះទេ សូម្បីតែសមិទ្ធផលដែលបានកសាងរួចមកហើយ ក៏ត្រូវបានបំភ្លេចបំផ្លាញ ទៅវិញដោយសារសង្គ្រាមដែ ហើយនេះគឺជាការពិតមិនថាប្រទេសកម្ពុជាឬក៏ប្រទេសនៅជុំវិញពិភពលោកនោះទេ គឺមានស្ថានភាពបែបនេះដូចគ្នានៅគ្រប់ទីកន្លែងទាំងអស់។ដូច្នេះសូមពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ បើចង់ឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ យើងទាំងអស់គ្នាត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្តរបស់យើង និងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ និងព្រះពុទ្ធសាសនារបស់យើងជាបន្តទៀត។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដំណើរការក្នុងផ្នែកពុទ្ធចក្ររបស់យើងកំពុងតែមានការការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យមោទនៈជាទីបំផុត ប៉ុន្តែក្នុងនោះ យើងក៏នៅមានបញ្ហាប្រឈមដែលជាអធិករនៅតាមទីវត្តអារាមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកណ្ដាលផងដែរ។ ហើយបញ្ហាអធិករនេះគឺជាបន្ទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ តែត្រូវរួមគ្នាបន្តធ្វើការដោះស្រាយ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់វត្តអង្គពពាយមានជ័យ ដែលមានស្មារតីសាមគ្គីភាព ឯកភាព និងទ្រទ្រង់ចំពោះវិស័យព្រះពុទ្ធសាសនារបស់យើងបានយ៉ាងល្អប្រសើរ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គនៅស្រុកអង្គស្នួល នឹងបន្តដឹកនាំទីអារាមធ្វើជាគំរូឱ្យល្អសម្រាប់មន្ត្រីសង្ឃឬព្រះសង្ឃផ្សេងៗទៀតបានឃើញភាពជាគំរូនៃស្មារតីសាមគ្គីភាព ឯកភាព ទាំងមន្ត្រីសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត នីមួយៗទាំងអស់នៅទូទាំងស្រុកអង្គស្នួលរបស់យើងនេះ។ដើម្បីកសាងនូវព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងជឿនលឿនទៅមុខបន្តទៀត ក្នុងពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនដូចសព្វថ្ងៃ ដូច្នេះព្រះមន្ត្រីសង្ឃរបស់យើង ត្រូវដឹកនាំឱ្យមានសាមគ្គីភាព ឯកភាពដោយការគោរពទៅតាមពុទ្ធវិន័យឱ្យបានត្រឹមត្រូវ មានសីលធម៌ សុជីវធម៌ល្អ នោះគឺជាឱកាសនូវការកសាងទីអារាមនីមួយៗ ឱ្យទទួលបាននូវការរីកចម្រើន តាមរយៈការចូលធ្វើបុណ្យ ការគាំទ្រពីពុទ្ធសាសនិក នៅក្នុងទីវត្តអារាមនោះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមផ្ដល់នូវការគាំទ្រនៅគ្រប់ទីអារាមទាំងអស់ ក្នុងការរៀបចំនូវសណ្ដាប់ធ្នាប់ ការការពារនូវសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរបស់យើងដែលមកធ្វើបុណ្យ មកធ្វើដំណើរកំសាន្ត នៅតាមទីអារាម ដោយត្រូវធ្វើឱ្យទីវត្តអារាមជាកន្លែងដែលស្ងប់ស្ងាត់ សម្រាប់ធ្វើបុណ្យ និងមិនត្រូវមានការគំរាមកំហែង សម្លុត មិនមានអំពើលួច ឆក់ ប្លន់ ដែលបង្កជាការភ័យខ្លាចនៅក្នុងទីវត្តអារាមនានានៅក្នុងស្រុកអង្គស្នួល ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ