ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ
Tue,27 May 2025 (Time 02:39 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

វគ្គបណ្តុះបណ្តាលនេះ មានរយះពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ៦០នាក់ និងជាគ្រូឧទ្ទេសផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។ ដោយមានការចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន លោក-លោកស្រីវរសេនីយ៍ នាយ-នាយរងការិយាល័យ ជាសិក្ខាកាមចូលរួមចំនួន ៦០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់នៅតាមជំនាញនីមួយៗឲ្យប្រាកដថា ការអនុវត្តនីតិវិធីរបស់យើង គឺពិតជាបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ក្នុងនោះពាក់ព័ន្ធទៅនឹងការកំណត់អត្តសញ្ញាណរូបភាពរងគ្រោះក្នុងអំពើជួញដូរមនុស្សជាការចាំបាច់ និងសំខាន់ ដោយសារតែការកំណត់អត្តសញ្ញាណពេលខ្លះជួបស្ថានភាពស្មុគ្រស្មាញ ហើយទាមទារឲ្យអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ព្រោះអំពើជួញដូរមនុស្សពាក់ព័ន្ធទៅនឹងការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា គឺមានភាពស្មុគ្រស្មាញសម្រាប់ការស្វែងរកភស្តុតាង។ ប្រសើនបើការរកភស្តុតាងមិនមានមូលដ្ឋាន ដើម្បីកំណត់ថាជាបទល្មើសនោះយើងប្រឈមទៅនឹងនីតិវិធីតុលាការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា ដោយសារបច្ចុប្បន្ននេះ យើងធ្វើកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចំណុះឲ្យនាយកដ្ឋានកណ្តាលសន្តិសុខ ការកំណត់អត្តសញ្ញាណរបស់យើង គឺផ្អែកលើមន្រ្តីនគរបាលជំនាញ កាលណាជំនាញរកមិនឃើញធាតុផ្សំតាមច្បាប់ជាតិ-អន្តរជាតិទេ នោះយើងមិនត្រូវបានយកមកនាយកដ្ឋាន និងជាបន្ទុករបស់ជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់វិធានការបន្តនីតិវិធីច្បាប់នោះទេ តែបើយើងរកឃើញថា មានធាតុផ្សំហើយ នោះចាំបាច់ត្រូវតែជាការទទួលខុសត្រូវរបស់មន្រ្តីនគរបាលជំនាញរបស់យើងពាក់ព័ន្ធទៅនឹងការត្រូវប្រគល់-ទទួលជនរងគ្រោះ ការបន្តផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់ ដោយមន្រ្តីសង្គមនិតិរដ្ឋ ហើយមន្រ្តីនគរបាលយុត្តិធម៌របស់យើងត្រូវដឹងពីបញ្ហាការពារ ចូលរួមកិច្ចសហការ តាំងពីដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជំរះ។ បន្ថែមពីលើនេះ ពាក់ព័ន្ធទៅនឹងជនរងគ្រោះស្ថិតនៅក្នុងមណ្ឌល ដែលត្រូវការចូលរួមសហការការពារ និងតាមដានពីមន្រ្តីជំនាញរបស់យើងផងដែរ ហើយយើងត្រូវស្រាវជ្រាវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ថា ដោយមើលឃើញថា ការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន គឺជាកត្តាសំខាន់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការកសាងសំណុំរឿង និងការបញ្ជ្រាបការងារយេនឌ័រ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ជាគ្រូឧទ្ទេសផ្ទាល់នៅពេលនេះ។ អាស្រ័យហេតុនេះ សូម អស់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្តាប់ការពន្យល់ណែនាំដោយយកចិត្តទុកដាក់ និងមានចំងល់ត្រូវជជីកសួរនាំ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10025 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22877 នាក់
សរុប :
6933990 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ