កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី ហើយតាមរយៈទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសរវាងថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការចូលរួមការកសាង រក្សាសន្តិភាពនៅកម្ពុជា ដែលមាន ឯកឧត្ដម យ៉ាស៊ូស៊ី អាកាស៊ី ជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបេសកកម្មអ៊ុនតាក់។ឯកឧត្តម បន្តថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ជប៉ុននៅតែបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងវិស័យសុខាភិបាល ជំនួយសម្ភារៈបច្ចេកទេសវេជ្ជសាស្ត្រជាច្រើន ហើយថ្មីៗនេះ ជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងសកម្មភាពបោសសំអាតមីន ជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ជួយកែលម្អប្រព័ន្ធចម្រោះទឹកស្អាត ប្រព័ន្ធលូនៅទីក្រុងភ្នំពេញ និងនៅខេត្តមួយចំនួនទៀតផង។«តាមរយៈការវិវត្តឥតឈប់ឈរកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រកាសពង្រីកទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មិត្តជប៉ុនគឺជាប្រទេសនិយាយតិចធ្វើច្រើន ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នា លើមូលដ្ឋានឈ្នះ ឈ្នះ និងសន្តិសហវិជ្ជមាន មិត្តភាពជាប្រពៃណី ជាប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ជប៉ុន»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ជប៉ុន នាពេលកន្លងមក ហើយកងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-ជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០១៣ នៅទីក្រុងតូក្យូ។ ឯកឧត្តម បានថ្លែងអំណរគុណដល់កងទ័ពស្វ័យការពារជប៉ុន ដែលបានយល់ព្រមគាំទ្រ និងជួយកសាងវិទ្យាស្ថានពហុជំនាញតេជោសែន លើជំនាញបញ្ជូនសារ និងគីមីសាស្ត្រ រួមទាំងការបំពាក់សម្ភារៈហ្វឹកហ្វឺន និងចាត់បញ្ជូនអ្នកជំនាញមកជួយរៀបចំកម្មវិធីសិក្សា បណ្តុះបណ្តាលយោធាចារ្យ បំពាក់សម្ភារៈទំនើបៗដល់កងពលតូចលេខ៧០ សម្រាប់បម្រើឲ្យការងារសង្គ្រោះគ្រោះមហន្តរាយ គ្រោះអគ្គីភ័យ និងបាក់រលំអគារជាដើម។ឯកឧត្តមជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការដោះមីន កិច្ចសហប្រតិបត្តិការប្រភេទទ័ព ការចូលចតនាវា និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។ក្នុងកិច្ចឆ្លើយយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានទទួលស្វាគមន៍រាក់ទាក់ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព អនុសេនីយ៍ឯក សួន រ៉ោន យុទ្ធជនកម្ពុជាដែលបានពលីជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបីកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការផងដែរ ពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឱ្យកងទ័ពប្រទេសទាំងពីរបង្កើនបាននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ