ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ
Fri,12 September 2025 (Time 03:03 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

កណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។

ការក្រើនរំលឹករបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសលោកស្រី តាំង សេរីពេជ្ឈរ៉ា ជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានចូលរួមអបអរសាទរ ចំពោះលោកស្រី តាំង សេរីពេជ្យវ៉ា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក សំដៅជួយរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រីអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង ពិសេសសូមខិតខំសិក្សាបន្ថែមទៀតពីគោលការណ៍ច្បាប់នានាដើម្បីអនុវត្តតួនាទីបានត្រឹមត្រូវ សូមកុំធ្វើការតាមទម្លាប់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការគឺជារឿងធម្មតា បើផ្អែកតាមច្បាប់ អភិបាល អភិបាលរងក្រុង-ស្រុកគឺមាន ២អាណត្តិ បើធ្វើបាន១អាណត្តិដោយមិនមានបញ្ហាជាអវិជ្ជមាននោះ គឺអាចបន្តបាន ១អាណ្តតិទៀត ពោលគឺបានតែ២អាណត្តិតែប៉ុណ្ណោះ ត្រូវតែមានការផ្លាស់ប្ដូរទៅកាន់ក្រុង-ស្រុកផ្សេងទៀត។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់គណៈអភិបាលស្រុកមុខកំពូល ត្រូវគិតគូរទៅលើបញ្ហាផ្លូវ ធ្វើយ៉ាងណាឱ្យមានផ្លូវល្អស្អាតទៅដល់គ្រប់ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ ទីផ្សារសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ អាជ្ញាធរស្រុក និងឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការងារអនុវត្តគម្រោងរបស់ខ្លួនឱ្យបានលឿននៅក្នុងឆ្នាំ២០២៦ យ៉ាងយូបំផុតនៅចុងខែ៣ ឆ្នាំ២០២៦ ត្រូវតែដាក់ដេញថ្លៃគម្រោងឱ្យអស់ ហើយត្រូវអនុវត្តការងារសាងសង់គម្រោងនានារបស់ខ្លួនឱ្យបានលឿនផងដែរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងទទួលបានការសាទរអំពីប្រជាពលរដ្ឋអំពីការខិតខំអនុវត្តគម្រោងនានារបស់ខ្លួនក្នុងមូលដ្ឋានបានទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីភូមិបាល និងអាជ្ញាធរស្រុកដែលបានខិតខំចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋទទួលបានលទ្ធផលគូជាទីមោទនៈ ស្របទៅតាមគោលការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែជំរុញឱ្យអាជ្ញាធរត្រូវខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3262 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
16114 នាក់
សរុប :
6927227 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ