ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា
Sat,13 September 2025 (Time 09:13 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា
=================
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា រួមជាមួយឯកឧត្តម នេន ម៉ាល័យ ឯកឧត្តម ម៉ាត់ សេត និងឯកឧត្តម អ៊ុក សិទ្ធិជាតិ ជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំក្រោមប្រធានបទ «ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា» ដែលធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅហ្វេកធើរីភ្នំពេញ (Factory Phnom Penh)។

ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរអង្គសន្និសីទ ដែលបានចំណាយពេលចូលរួមរយៈពេលពីរថ្ងៃនេះ ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ចំណេះដឹង ដំណោះស្រាយលើបញ្ហាប្រឈម និងការអនុវត្តល្អៗ ព្រមទាំងបានលើកឡើងអំពីសំណួរត្រិះរិះប្រកដោយស្មារតីស្ថាបនា ដែលនេះគឺជាធាតុផ្សំដ៏មានសារៈសំខាន់ ជួយដល់ការអនុវត្តគោលនយោបាយជាតិលើវិស័យអប់រំកាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត។

ជាមួយនេះផងដែរ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណចំពោះអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) និងអង្គការជាដៃគូទាំងអស់ ដែលបានរួមគ្នារៀបចំសន្និសីទជាតិលើកទី៧នេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងវិស័យឯកជន ដែលបានចូលរួមមានចំនួនប្រមាណ ២៥០នាក់។

សន្និសីទជាតិលើកទី៧នេះត្រូវបានរៀបចំឡើងដោយ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) ក្រោមជំនួយមូលនិធិរបស់ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) តាមរយៈអង្គការ Oxfam-Denmark សហការជាមួយនឹងអង្គការ HI Cambodia, Plan International, World Vision, FH Cambodia, UWS, Aide et Action, ChildFund Cambodia, TDSO, Save the Children, DVVI, Epic Arts, ActionAid និងអង្គការសមាជិក NEP ផ្សេងទៀតមួយចំនួន។

សន្និសីទនេះធ្វើឡើងក្នុងគោលបំណងបង្កើតការសម្លឹងឆ្ពោះទៅមុខតាមរយៈការសន្ទនា ដោយផ្អែកលើភស្តុតាងស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ កសាងចក្ខុវិស័យ ស្វែងរកយុទ្ធសាស្ត្រ និងឧត្តមានុវត្តន៍ប្រកបដោយគុណភាព និងបរិយាបន្នលើវិស័យអប់រំ ជាពិសេសសំរាប់កុមារមានពិការភាព កុមារនៅក្រៅសាលា កុមារមកពី សហគមន៍ក្រីក្រ និងដាច់ស្រយាល។ សន្និសីទនេះក៏បានជំរុញការចូលរួមបង្កើតរបៀបវារៈ នៃការអប់រំនៅកម្ពុជា បង្កើតអនុសាសន៍ទាក់ទងនឹងគោលនយោបាយ និងកម្មវិធីដែលអាចផ្តល់ព័ត៌មានក្នុងការរៀបចំផែនការ និងដំណើរការអនុវត្តការអប់រំថ្នាក់ជាតិ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1072 នាក់
ម្សិលមិញ :
10438 នាក់
សប្តាហ៍នេះ :
19807 នាក់
សរុប :
6935475 នាក់

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា