ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទ វគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលាពុទ្ធិក មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ
Thu,04 September 2025 (Time 08:20 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការ និងសាសនា
=============
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៥- ២០២៦ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការនិងសាសនា ។

ពិធីនេះ មានការយាងចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចជាអម្ចាស់ សម្តេចព្រះអគ្គធិការរង សម្តេចគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ១០៧អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្តទាំង១៨ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២៥ ឆ្នាំខាងមុខ។
នឹងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ដោយឡែកសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារ មាតុភូមិឆ្នាំ២០២៣-២០២៨ក៍បានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៖
១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។
២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលគ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការអប់រំខាងផ្នែកព្រះពុទ្ធសាសនាកាន់តែមានតួនាទីសំខាន់ ដើម្បីធានាថា ការរីកចម្រើនខាង សម្ភារៈ និងស្មារតី ត្រូវមានល្បឿនស្មើគ្នាការស្វែងរកភាពមានបានខាងសម្ភារៈ ត្រូវស្ថិតនៅក្នុងក្របខណ្ឌ នៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ ។ ដោយឡែកវិស័យអប់រំពុទ្ធិកសិក្សា បានបណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើន ចាប់ពីកម្រិតធម្មវិន័យ បឋម មធ្យម ឧត្តម និងក្រោយឧត្តម បានពង្រឹងសមត្ថភាពផ្នែកវិជ្ជាព្រះពុទ្ធសាសនា ដូចជា៖ ភាសាបាលី សំស្រ្តឹត ទ្រឹស្តីព្រះធម៌ វិន័យជាពុទ្ធវចនៈ និងលោកវិជ្ជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម ក៏ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានថ្វាយព្រះបង្គំសូមអរព្រះរាជគុណ និងថ្វាយបង្គំអរគុណ ដល់សម្តេចជាអម្ចាស់ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ ដែលបានប្រគេន ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ព្រះសង្ឃ និងវីរៈកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដោយស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងនិងប្រជាពុទ្ធបរិស័ទជាជនភៀសសឹក នៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងអស់ដូចខាងក្រោយ ៖
១) សូមសិក្ខាកាមទាំងអស់ ដែលបានទទួលការអប់រំបំពាក់បំប៉នពីវគ្គបណ្តុះបណ្តាល នេះហើយ ត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅពង្រឹងលើកកម្ពស់នូវគុណភាព ប្រសិទ្ធភាព អប់រំ ដល់គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សា។
២)សូមគណៈសង្ឃទាំង២គណៈបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង ការផ្សព្វផ្សាយ តាម បណ្តាញសង្គម និងរូបភាពផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ កាត់បន្ថយ អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន សុខដុមរមនា។
៣)សូមដាក់បញ្ចូលការប្រតិបត្តិសមាធិ ក្នុងកម្មវិធីពុទ្ធិកសិក្សានៅគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ឆន្ទៈ ឧត្តមគតិ មនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ។
៤)បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សា នៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាបរិវត្តកម្មឌីជីថល និងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6773 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19625 នាក់
សរុប :
6930738 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ