ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ============(កំពង់ចាម)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរ ពេទ្យ បង្អែក ស្រុក ជាវិធានការគន្លឹះ មួយរបស់សម្តេចមហាបវរធិបតី ពង្រឹងការផ្តល់សេវា និងការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ ដល់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះ កាត់ បន្ទាន់នោះ។អនុវត្តតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័ត ថវិកាសរុបចំនួន ១៨ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់ការ អនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (កម្រិត១ CPA1 និងកម្រិត២ CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យទក្ខិណាទុប្បទានគម្រប់ខួប១០ឆ្នាំ ឧទ្ទិសមហាកុសលជូនដល់អ្នកគុណទាំង២ ស្ថិតនៅបរិវេណវត្តបទុមកេសរ ក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមក្នុងពិធី បិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធី បណ្តុះបណ្តាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន CANCAP Global Co., Ltd., និងគណៈប្រតិភូវិនិយោគិនកាណាដា នៅទីស្ដីការក្រសួង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិសាអាហារសាមគ្គីរបស់អនុគណៈកម្មការទី៤ សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ ដើម្បីអបអរសាទរជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសារលិខិតគោរជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម សេង សក្ដា រដ្នលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនពរជូនចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាល ការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល កែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស និងពិធីបំពាក់ឧបករណ៍វេជ្ជសាស្ត្រ
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមលៀងសាយភោជន៍ស្វាគមន៍ ដែលរៀបចំឡើងដោយឯកឧត្តមប្រធានរដ្ឋសភាប្រទេសហ្វីលីពីន ជូនគណៈប្រតិភូដែលចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៧
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ ផ្ញើសារលិខិតសូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាស ដ៍មហានក្ខត្តឬក្សនៃថ្ងែខួបចម្រើនជន្មាយុ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្នមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតសូមជូនពរឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃថ្ងែខួបចម្រើនជន្មាយុ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន៣គម្រោង នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជន ផ្លូវការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង