អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់រង្វាន់ «សម្តេចធិបតី និងលោកជំទាវបណ្ឌិត» ជូនសិស្សឆ្នើមនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង(កំពង់ចាម)៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើមថ្នាក់ទី១០ ដែលទទួលបានជ័យលាភីពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ប្រចាំស្រុកព្រៃឈរ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តយកចិត្តទុកដាក់ក្នុងការសិក្សា ពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងភាសាបរទេស ព្រមទាំងចេះស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការសិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យស្របតាមការវិវត្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី។ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា យុវជនជំនាន់ក្រោយត្រូវមានសមត្ថភាពត្រិះរិះពិចារណា ចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាពលរដ្ឋឌីជីថលល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា ការទទួលបានរង្វាន់នាពេលនេះ មិនមែនជាការបញ្ចប់នៃភាពជោគជ័យក្នុងជីវិតនោះទេ ប៉ុន្តែជាការលើកទឹកចិត្ត និងជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សនាពេលកន្លងមក។ ឯកឧត្តមបានផ្តាំផ្ញើឱ្យសិស្សានុសិស្សកុំមានមោទនភាពហួសហេតុ តែត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងការគោរពច្បាប់ទម្លាប់ក្នុងសង្គម។ឯកឧត្តមបានបន្ថែមថា ការរៀបចំពិធីប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ពិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានផ្តល់នូវការលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគត៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញអមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ចើញក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថេលេហ្វ អ៊ីង ម៉ូរឡង់ គណៈប្រតិភូសភាន័រវែស នៅប្រទេសហ្វីលីពីន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញអមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងជំនួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការកិច្ចការជនជាតិចិននៅក្រៅប្រទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នៅប្រទេសហ្វីលីពិន
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើមថ្នាក់ទី១០ ដែលទទួលបានជ័យលាភីពានរង្វាន់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ប្រចាំស្រុកព្រៃឈរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់រង្វាន់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនសិស្សឆ្នើមនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធី រាត្រីសមោសរ ដើម្បីរួមគ្នា អភិវឌ្ឍក្រុងបាត់ដំបង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ត្រូវជាម្តាយក្មេករបស់ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី នៅក្នុងខណ្ឌទួលគោក
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យទក្ខិណាទុប្បទានគម្រប់ខួប១០ឆ្នាំ ឧទ្ទិសមហាកុសលជូនដល់អ្នកគុណទាំង២ ស្ថិតនៅបរិវេណវត្តបទុមកេសរ ក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមក្នុងពិធី បិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធី បណ្តុះបណ្តាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន CANCAP Global Co., Ltd., និងគណៈប្រតិភូវិនិយោគិនកាណាដា នៅទីស្ដីការក្រសួង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិសាអាហារសាមគ្គីរបស់អនុគណៈកម្មការទី៤ សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ ដើម្បីអបអរសាទរជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសារលិខិតគោរជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម សេង សក្ដា រដ្នលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនពរជូនចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាល ការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល កែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង