ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិស័យឯកជន មានការរីកចម្រើន គឺវាជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស
Wed,11 February 2026 (Time 11:47 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិស័យឯកជន មានការរីកចម្រើន គឺវាជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស
=========================
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបគម្រប់ ៣ឆ្នាំ របស់ក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានរៀបចំនៅសណ្ឋាគារ សាងហ្គ្រីឡាភ្នំពេញ រាត្រី ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបាន ក្រោមការដឹកនាំរបស់ លោកជំទាវ ភឹម សំភ័ស អគ្គនាយិកាក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានខិតខំ តស៊ូ យកជំនះនូវរាល់ការ លំបាក ដើម្បីឈានជើងបោះជំហានទៅមុនក្នុងការអភិវឌ្ឍវិស័យកសិកម្មផ្នែកចំណីអាហារ រហូតទទួលបានការគាំទ្រជាបន្តបន្ទាប់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីប្រកួត ប្រជែងទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវក៏បានបន្តនូវពង្រីកការវិនិយោគដាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ «វិស័យឯកជន មានការរីកចម្រើន គឺវាជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងការបង់ពន្ធ ហើយដែលការបានប្រាក់ពីការបង់ពន្ធនោះ ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការ។

បច្ចុប្បន្នេះ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តល់ឱកាស និងជួយសម្របសម្រួល និងបង្ករលក្ខណៈងាយស្រួលដល់វិនិយោគជាតិ និងអន្តរជាតិដែលមានបំណងមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យក្រុមហ៊ុន ទទួលបាននូវការគាំទ្រពីមហាជន និងទទួលបាននូវជោគជ័យបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួន។ ពិសេស សូមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបាននូវសុខភាពល្អ ពោរពេញដោយថាមពល សេចក្តីសុខ និងសុភមង្គលគ្រប់ពេលវេលា ការងាររីកចម្រើនយ៉ាងរហ័ស ឱកាសថ្មីៗ និងជោគជ័យក្នុងអាជីពការងារ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
930 នាក់
ម្សិលមិញ :
2334 នាក់
សប្តាហ៍នេះ :
31558 នាក់
សរុប :
7326008 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធី រាត្រីសមោសរ ដើម្បីរួមគ្នា អភិវឌ្ឍក្រុងបាត់ដំបង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ត្រូវជាម្តាយក្មេករបស់ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី នៅក្នុងខណ្ឌទួលគោក

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យទក្ខិណាទុប្បទានគម្រប់ខួប១០ឆ្នាំ ឧទ្ទិសមហាកុសលជូនដល់អ្នកគុណទាំង២ ស្ថិតនៅបរិវេណវត្តបទុមកេសរ ក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមក្នុងពិធី បិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធី បណ្តុះបណ្តាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន CANCAP Global Co., Ltd., និងគណៈប្រតិភូវិនិយោគិនកាណាដា នៅទីស្ដីការក្រសួង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិសាអាហារសាមគ្គីរបស់អនុគណៈកម្មការទី៤ សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ ដើម្បីអបអរសាទរជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសារលិខិតគោរជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម សេង សក្ដា រដ្នលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនពរជូនចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាល ការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល កែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស និងពិធីបំពាក់ឧបករណ៍វេជ្ជសាស្ត្រ

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមលៀងសាយភោជន៍ស្វាគមន៍ ដែលរៀបចំឡើងដោយឯកឧត្តមប្រធានរដ្ឋសភាប្រទេសហ្វីលីពីន ជូនគណៈប្រតិភូដែលចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៧

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ ផ្ញើសារលិខិតសូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាស ដ៍មហានក្ខត្តឬក្សនៃថ្ងែខួបចម្រើនជន្មាយុ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្នមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតសូមជូនពរឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃថ្ងែខួបចម្រើនជន្មាយុ