ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
Fri,27 February 2026 (Time 03:27 PM)
ដោយ ៖ ដើម្បីប្រជាជន


ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
=====================
រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន និង លោក អេរិក មែលឌ្រឹម នាយកកម្មវិធីសង្គ្រោះ នៃអង្គការមេត្រីអន្តរជាតិ AIM SWAT និង សហការី ជាគ្រូឧទ្ទេសដែលមានជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំមកពីសហរដ្ឋអាមេរិក ចំនួន៨រូបផងដែរ។

ជាកិច្ចចាប់ផ្តើម លោក ដេវីដ ម៉ាខលឡៃយ៍ Mr.D avid Macaulay ប្រធានគ្រូបង្ហាត់ បានឡើងវាយតម្លៃដល់សិក្ខាដែលបានបញ្ចប់វគ្គ និងបានកោតសរសើរដល់សិក្ខាកាម ដែលមានឆន្ទៈមោះមុតនិងឆ្លាតវៃ ក្នុងរៀនសូត្របានល្អ ទាំងការអនុវត្តយុទ្ធវិធីប្រតិបត្តិការ។ លោកដេវីដ ម៉ាខលឡៃយ៍ Mr.D avid Macaulay បានកោតសរសើរថា លោកពិតជាពិបាកក្នុងការដាក់ពិន្ទុ ដោយសារតែសិក្ខាកាមពិតជាធ្វើបានល្អសឹងទាំងអស់គ្នា តែសិក្ខាកាមដែលធ្វើបានល្អណាស់គឺមានចំនួន៣រូប ល្អមានចំនួន៥រូប និងល្អបង្កួរមានចំនួន១២រូប។ ហើយក៏សូមឲ្យសិក្ខាមដែលមិនទាន់បានល្អ កុំមានការអាក់អន់ចិត្ត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត អង្គការមេត្រីអន្តរជាតិ (អេមហ្វត) នឹងនៅតែបន្តបើកវគ្គបណ្តុះបណ្តាលតទៅទៀត។

លោក អេរិក មេលឌ្រីម នាយកកម្មវិធី នៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) សូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សម្រាប់បង្កើនសមត្ថភាព ចំណេះដឹងក្នុងយុទ្ធវិធីប្រតិបត្តិការ ដល់មន្រ្តីជំនាញប្រឆាំងការជួញដូរមនុស្ស ព្រមទាំងក្រុមការងារអេមហ្វតផងដែរ។ លោកនាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) ក៏បានកោតសរសើរដល់សិក្ខាកាមតាមរយៈនៃការមើលវិដេអូ ដែលក្រុមការងារគ្រូឧទ្ទេសបានថតផ្ញើជូន និងសូមថ្លែងអំណរគុណដល់ក្រុមគ្រូឧទ្ទេសដែលបានចំណាយទាំងថវិកា ពេលវេលា កម្លាំងកាយចិត្តមកបង្ហាត់បង្ហាញជំនាញប្រតិបត្តិការ សម្រាប់ធ្វើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ សម្រាប់ធ្វើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ ឯកឧត្តមក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់លោកអេរិក មេលឌ្រីម នាយកកម្មវិធី នៃអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងសហការី និងលោកឧត្តមសេនីយ៍ វរសេនីយ៍ រួមទាំងសិក្ខាកាមដែលមានវត្តមាននៅពេលនេះ ។
រយៈពេល៥ថ្ងៃកន្លងទៅ គឺពិតជាលឿន ហើយសិក្ខាកាមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល យុទ្ធវិធីប្រតិបត្តិការនេះទទួលបានជោគជ័យ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បន្តថា ជាការពិតវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធវិធីប្រតិបត្តិការ គឺមានសារសំខាន់ណាស់សម្រាប់មន្រ្តីនគរបាលយើង ក្នុងការចូលរួមប្រតិបត្តិការក្នុងគ្រប់កម្មវិធី គ្រប់ករណីដែលឆ្លើយតបទៅនឹងកិច្ចការពារខ្លួនក៏ដូចជាការបម្រើឲ្យការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ។ ការហាត់ពត់លុតដំខ្លួនតាមរយៈការហាត់ក្បាច់គុន ក៏ដូចជាការបង្កើននូវសមត្ថភាព ផ្នែកវិជ្ជាគុន ចាប់ចង គឺចាំបាច់ណាស់សម្រាប់មន្រ្តីនគរបាលយុត្តិធម៌ ព្រោះបើយើងមិនមានកាយសម្បទារឹងមាំ ការបង្រ្កាបបទល្មើសក៏មិនទទួលបានជោគជ័យនិងគ្រប់ជ្រុងជ្រោយដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយកវិជ្ជាគុន យុទ្ធវិធីប្រតិបត្តិការ ចំណេះដឹងទាំងនេះ យកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ឲ្យចំគោលដៅ ជាផលប្រយោជន៍សម្រាប់ជនរងគ្រោះ និងជាកិច្ចការពារខ្លួនក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជនល្មើស បន្ថែមទៅលើការយល់ដឹងផ្នែកច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2091 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20565 នាក់
សរុប :
6938195 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា