ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរៈកងទ័ព នៅសាលាខេត្តកណ្ដាល
Mon,30 March 2026 (Time 07:56 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព នៅសាលាខេត្តកណ្ដាល
===================
ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាគ្រួសារវីរៈជនកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀមចំនួន ១គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងមានកូនបួននាក់ក្នុងបន្ទុក ដោយមិនមានអ្នកជួយមើលថែ ហើយលោកផ្ទាល់កំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀម នៅតាមបណ្ដោយព្រំដែន។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយវីរៈកងទ័ព និងសាច់ញាតិវីរៈកងទ័ព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរៈកងទ័ព។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្ដម គួច ចំរើន បានផ្ដាំផ្ញើដល់អង្គការ ហូលី ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង អោយជួយយកក្មេងទាំងបួនដែលជាកូនរបស់វីរៈកងទ័ព ទៅមើលលថែ និងអោយរៀនសូត្រជំនួសលោកឪពុកវីរៈជនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សៀម នៅតាមបណ្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភអង្គការ ហូលី នូវថវិកា ៥លានរៀល, អង្ករ ២តោន, មី ២០កេស, ត្រីខ ២០យួរ, ទឹកសុទ្ធ ១០០កេស, សម្រាប់គ្រួសារកងទ័ពថវិកា ៣លានរៀល និងកូនៗរបស់វីរៈកងទ័ព ទាំងបួននាក់ ទទួលបាន កាតាប និងឈុតសម្ភារៈសិក្សា(ប៊ិច សៀវភៅ) ព្រមទាំងសំលៀកបំពាក់មួយចំនួនផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2310 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20784 នាក់
សរុប :
6938414 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា