ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការយ៉ាងជាក់លាក់ របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន
Fri,06 March 2026 (Time 07:57 PM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទសន្និបាត បូកសរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ផ្សព្វ​ផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថារាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការ យ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន”។

ព្រមជាមួយគ្នានេះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់ប្រជាជនឱ្យមានការ​សហការ និងចូលរួមលើគោលការណ៍ចំនួន ៣ គឺ៖ ទី១/ សូមកុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពនៃការរួម​ចំណែក​នៃការឆបោកតាមប្រព័ន្ធអនឡាញ, ២/ សូមចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ និងទី៣/ សូមប្រជាជនចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មី គឺជាការរៀបចំដើម្បីអបអរ​សាទរ និងថែរក្សាប្រពៃណីជាតិខ្មែរខ្លួន ដែលជាសាសនា វប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មក​ហើយ ព្រមជាមួយនោះក៏ត្រូវជំរុញដំណើរជីវិតឱ្យទៅមុខដោយត្រូវពង្រឹងខ្លួនឯង។ ការរៀបចំ​នេះ គឺផ្តោតទៅលើ​សាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ ដែលត្រូវរៀបចំឱ្យបានសមស្របតាមប្រពៃណី និងមិនត្រូវបំភ្លេចដល់ជនភៀសសឹក ដោយនឹងបំផុសសិល្បករ និងសប្បុរជននឹងទៅជួបផ្ទាល់ ទៅលេង ហើយលើកទឹកចិត្តផ្ទាល់ជាមួយបងប្អូនជនភៀស​សឹក នៅមូលដ្ឋានផ្ទាល់ ជាពិសេសក្នុងកម្មវិធី ក៏នឹងមានការជំរុញផ្សព្វផ្សាយអំពីវីរកងទ័ពនៅតាមទីតាំងផ្សេងៗ ដើម្បីបង្ហាញ ទៅដល់ប្រជាជនដែលបាននឹងអញ្ជើញទៅទស្សនាផ្ទាល់។

ជាមួយគ្នានោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរពីគ្រប់ទិសទី ដែលបានចូលរួមជា​ចលនា​ជាតិនិយមយ៉ាងសកម្មក្នុងចលនាជាតិនិយមតាមរយៈការចូលរួមយ៉ាងច្រើនក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល និង​វីរកងទ័ព ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការសាមគ្កីជាតិ ស្មារតីជាតិនិយម និងស្នេហាជាតិ ទឹកដី និងប្រជាជនយ៉ាង​ប្រាកដបំផុត។

មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋយើងដែលរស់នៅតំបន់មជ្ឈិមបូព៌ាដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងត្រូវតាមដានសភាពការណ៍ឱ្យជាប់ជាប្រចាំដើម្បីដាក់ចេញវិធានការឱ្យបានលឿន និងទាន់ពេល ។ បន្ថែមពីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតាមដានឱ្យជាប់ពីទិន្នន័យ និងការប្រែប្រួលប្រេង ដោយត្រូវមើលពីបរិមាណប្រេង និងមានប្រទេសនាំចេញប្រេង ថាតើមានប្រទេសណាដែលនឹងបិទការនាំចេញដែរឬទេ ដើម្បីធានាស្ដុកប្រេងសម្រាប់ប្រើប្រាស់ និងស្ថិរភាពតម្លៃប្រេង ។

ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ​ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួងស្ថាប័ន, អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ, ទិសដៅការងារ, បទបញ្ជា និងសេចក្តីណែនាំនានា ព្រមទាំងផ្តល់កិច្ចសហការទូលំទូលាយ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបេសកកម្មដ៏មានអត្ថន័យរបស់ជាតិមាតុភូមិយើង គឺ ការកសាងសហគមន៍មួយដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ និងស្របតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2144 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20618 នាក់
សរុប :
6938248 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា