ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម ===============ខេត្តកណ្ដាល ៖នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម នៅក្នុងមូលដ្ឋានខេត្តកណ្តាល និងប្រគល់កុំព្យូទ័រជូនដល់ក្រុមការងារទទួលបន្ទុកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាមួយ ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគ.ល.ក។ក្នុងឱកាសជួបសំដែងការគួសម ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគ.ល.ក បានមានប្រសាសន៍ថា៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានត្រៀមកិច្ចសហការពេញទំហឹងជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដែលមានតម្រូវការពីគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ហើយក្រុមការងារស្នើសុំកិច្ចសហការពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅពេលដែលក្រុមការងារចុះពិនិត្យនៅតាមកាស៊ីណូនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់នៅ Scams Online កុំឱ្យមាននៅក្នុងកាស៊ីណូ ហើយកិច្ចការទាំងអស់នេះ គឺជាកិច្ចការរួមដែលយើងចាំបាច់ត្រូវអនុវត្តដើម្បីលុបបំបាត់ឱ្យបាននូវបញ្ហា Scams Online ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានលើកឡើងថាក្នុ ងករណីរកឃើញកាស៊ីណូមួយណាដែលមានលួចបើក Scams Online នោះកាស៊ីណូ ទាំងនោះត្រូវដកអាជ្ញាប័ណ្ណតែម្ដង មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មតទៅទៀតបានោះឡើយ ហើយម្ចាស់អាជីវកម្មនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ Scams Online។ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្ដែងការរីករាយ ក្នុងការបានជួបសម្ដែងការគួរសម និងទំនាក់ទំនងការងារជាមួយជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីគ្រប់គ្រងសកម្មភាពល្បែងពាណិជ្ជកម្មនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល ហើយនៅពេលដែលយើងមានកិច្ចសហការជាមួយគ្នាបានល្អ ក្នុងការអនុវត្តកិច្ចការងារនេះ ឈានឱ្យទទួលបាននូវលទ្ធផលល្អ ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះឱ្យបានជាប់លាប់ រក្សាបានទាំងប្រភពចំណូល និងរក្សាបានទាំងសណ្ដាប់ធ្នាប់សង្គមរបស់យើងទាំងមូល។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ