ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ឆ្នាំ២០២៥ នៅសាលាភស្តុភារ និងដឹកជញ្ជូន (ភ្នំឈើកាច់)
Thu,09 April 2026 (Time 03:22 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ឆ្នាំ២០២៥ នៅសាលាភស្តុភារ និងដឹកជញ្ជូន (ភ្នំឈើកាច់)
==============
(ព្រៃវែង)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងពលតូច តំបន់ប្រតិបត្តិការសឹករង និងថ្នាក់ប្រហាក់ប្រហែល ជំនាន់ទី១ ឆ្នាំ២០២៥ នៅសាលាភស្តុភារ និងដឹកជញ្ជូន (ភ្នំឈើកាច់)។

នៅក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសិក្ខាកាមទាំងអស់ដែលជាការអភិវឌ្ឍវិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុនៃកិច្ចការពារជាតិមាតុភូមិ។

ក្នុងបរិយាកាសសោមនស្សនៃពិធីបិទវគ្គនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងពលតូច តំបន់ប្រតិបត្តិការសឹករង និងថ្នាក់ប្រហាក់ប្រហែល ជំនាន់ទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អប្រកបដោយមោទកភាព។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងបញ្ជាក់ថា៖ ជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាភស្តុភារ និងដឹកជញ្ជូន ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន នា ថ្ងៃនេះ គឺជាការស្ដែងចេញនូវការចូលរួមអនុវត្តយន្តការអភិវឌ្ឍន៍ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

ជាមួយនោះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានបន្តគូសបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពរាល់ភារកិច្ចចំពោះមុខ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទីចាត់ការភស្តុភារ ចាត់ទុកការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ គឺជាការងារ អាទិភាពដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូលរួមគោរពអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យកការអភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូសម្រាប់ដំណើរការអនុវត្តនូវចក្ខុវិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ។

មានមតិផ្ដាំផ្ញើក្នុងពិធីនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានក្រើនរំឮកដល់សាលាបើកបរ និងសិក្ខាកាមមានជាអាទិ៍៖
១-ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
២-ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ
៣-ត្រូវមានភាពម៉ឺងម៉ាត់ ព្យាយាម តស៊ូ និងស្រឡាញ់នូវជំនាញដែលទទួលបានពីការបណ្តុះបណ្តាលដើម្បីពង្រឹងគុណភាព លើក កម្ពស់សមត្ថភាពក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃបានល្អប្រសើរ
៤-ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ រៀន សូត្របន្ថែមទៀតទាំងជំនាញ ភាសាបរទេស ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា។
៥-សិក្ខាកាមទាំងអស់ត្រូវជៀស ឆ្ងាយពីគ្រឿងញៀន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4621 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
17473 នាក់
សរុប :
6928586 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ