ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការ វិស័យការពារជាតិទេ ផ្ទុយទៅវិញគម្រោងចំណាយ របស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាល មានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគ ដើម្បីពង្រឹងធនធានមនុស្ស នៅតែជាអាទិភាពទីមួយ របស់រាជរដ្ឋាភិបាល
Wed,03 June 2026 (Time 12:58 PM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូ​បង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា
ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជា​ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាម​ពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅ​នៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវ​ការ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ ។

ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយរបស់​រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច​ ថារាជរដ្ឋាភិបាលមិនមាន​ការ​កាត់ចំណាយលើវិស័យទាំងនេះ ដើម្បីទៅបង្កើនថវិកាសម្រាប់វិស័យ​ការពារជាតិនោះទេ។ ផែនការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល បន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យអប់រំ និងសុខាភិបាលនោះទេ ព្រោះរាជរដ្ឋាភិបាល​នៅ​តែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ។​ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង​ ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់ មិន​ទាន់​មានភាព​ចាំបាច់​ក្នុងការដកកញ្ចប់ថវិកាពីវិស័យអប់រំ​ សុខាភិបាល និងសង្គមកិច្ចនោះទេ។ វិស័យការ​ពារជាតិ មិនមែន​ការពារត្រឹមមួយថ្ងៃនោះទេ​ ការការពារជាតិត្រូវប្រើប្រាស់រយៈពេលយូរអង្វែង ដរាបណា​ប្រទេស​កម្ពុជា​ នៅតែជាប្រទេស, ការការពារជាតិត្រូវតែធ្វើ, ការការពារបូរណភាពទឹកដី, ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ត្រូវតែធ្វើជាប្រចាំ។ ដូចនេះការកសាង និងការការពារជាតិរឹងមាំអាស្រ័យលើមនុស្ស​រឹងមាំ ហើយ​ធនធានមនុស្សរឹងមាំ អាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គម​កិច្ច។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការកែប្រែ​សហគមន៍ទេសចរណ៍លម្អបៃតងខ្នងផ្សារ ឱ្យមានលទ្ធភាពប្រកបមុខរបរបម្រើសេវាកម្មទេសចរណ៍ធម្មជាតិ ដើម្បីទទួលបានសក្កានុពលទេសចរណ៍ដែលនឹងត្រូវធ្វើជាម្ចាស់ក្នុង ចូលរួមថែរក្សា អភិវឌ្ឍ និង​ផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ។ គោលដៅយ៉ាងសាមញ្ញារបស់រាជរដ្ឋាភិបាល គឺ​ការបង្រៀនសហគមន៍ទេសចរណ៍នៅមូលដ្ឋានឱ្យបំពេញសេវាកម្ម និងមុខរបររបស់ខ្លួន​ ​ដោយខ្លួនឯង ហើយនឹងក្លាយជាអ្នកទទួលផលពីសហគមន៍ផង និង​ ថែរក្សាផង ព្រមទាំងនឹង​រួម​ចំណែកអភិវឌ្ឍនៅមូលដ្ឋានផង សំដៅធានានិរន្តរភាព និងស្ថិរភាពបៃតង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡា ជា​ការងារគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនធាន​មនុស្ស​ពិតប្រាកដ, ពលរដ្ឋត្រូវមានទាំងចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់​ផ្តាច់ពីសកម្មភាពអប់រំកាយ និងកីឡា។ ជាលទ្ធផល, វិស័យអប់រំកាយ និងកីឡា បានក្លាយជា​វិស័យ​ឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន ឆ្លុះបញ្ចាំងតាមរយៈការទទួលបានជ័យ​ជម្នះពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងការប្រកួត​កីឡាផ្សេងៗ ជាច្រើនទៀត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
985 នាក់
ម្សិលមិញ :
982 នាក់
សប្តាហ៍នេះ :
7111 នាក់
សរុប :
6903144 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប្រេស៊ីល​ អញ្ចើញចូលរួមប្រជុំ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ សពលោក ព្រួច ហឿង មេភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី

ពិធីស្វាគមន៍ នៃការមកដល់នាវាថ្មី New Vessel Services Launch : i88 & i98 & SKV របស់ក្រុមហ៊ុន Maersk (Cambodia) Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក រស់ គឹមសឿន (ហៅ ម៉ៅ សុមេធ) ស្ថិតនៅក្នុងសង្កាត់ បឹងព្រលិត​ ខណ្ឌ៧មករា

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក ផ្លូវ ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញវិញ្ញាណក្ខន្ធ ឧបាសិកា នេត សុគន្ធត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសាររំលែកទុក្ខជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត

ប្រជាពលរដ្ឋ ប្រមាណ ១.៥០០នាក់ មកទទួលសេវា ពិនិត្យភ្នែក និងផ្តល់វ៉ែនតា ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែក នេប៉ាល់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆមាសទី២ ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម

ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្វាយទាប អញ្ចើញចូលរួមក្នុងពិធីប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ អនុវត្តបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចតជោ ឧបត្ថម្ភជូនដល់គ្រួសារ អតីតយុទ្ធជនចំនួន ២៥គ្រួសារ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្ត នៅខេត្តស្វាយរៀង

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ដល់មាតុប្រទេសវិញ ដោយព្រះរាជសុខសុវត្ថិភាព