លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង“រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ”នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។សម្រាប់ពិធីបញ្ចុះបឋមសិលា ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គឺមានវិធីប្រុងពាលី, នមស្ការថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត,ការថ្វាយដង្គំព្រះសម្មាសម្ពុទ្ធ, ការថ្វាយ-ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ រួមមានសម្ដេចជាអម្ចាស់ជាសង្ឃធិបតី ។ កម្មវិធីបន្ទាប់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដង្ហែ និងអញ្ជើញបញ្ចុះបឋមសិលាជានិមិត្តរូបនៃការកសាងសារមន្ទីរឧដុង្គ ។ ព្រះសង្ឃជយន្តោ ដឹកនាំដោយសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ការផ្សាយមេត្តាធម៌ ហើយលោកជំទាវបណ្ឌិត អញ្ជើញប្រគេន ជូនចង្ហាន់ ដល់ព្រះសង្ឃ សីលវន្ត សីលវតី ។គួរបញ្ជាក់ថា “រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” ត្រូវបានកសាងឡើងនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីជាសារមន្ទីរសម្រាប់តម្កល់នូវព្រះបដិមា ចម្លាក់ព្រះពុទ្ធប្បដិមាសិល្បៈខ្មែរគ្រប់សម័យកាល រូបព្រះពុទ្ធបាត និងការពិពណ៌នា ព្រះបរមរូបសម្តេចព្រះមហាសង្ឃរាជ ព្រះបរមរូបសម្តេចព្រះសង្ឃនាយក អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ (មានព្រះសង្ឃ និងគ្រហស្ថ) ការតាំងបង្ហាញវត្ថុសក្ការៈ និងគ្រឿងប្រដាប់ប្រដារក្នុងព្រះពុទ្ធសាសនា គ្រឿងយសសម្រាប់សមណសក្តិគ្រប់ឋានានុក្រម គ្រឿងបរិក្ខារសម្រាប់សមណៈ គម្ពីរសាស្ត្រាក្បួនច្បាប់ខ្មែរ ឯកសារស្តីពីព្រះពុទ្ធសាសនា និងគ្រឿងប្រដាប់ជាច្រើនដូចដែលជាធម្មមរតកក្នុងព្រះពុទ្ធសាសនាខ្មែរ ។លើសពីនេះ សារមន្ទីរនេះ ក៏ជាសំណង់សិល្បៈស្ថាបត្យកម្មតាមរចនាបទខ្មែរ ដែលអនុញ្ញាតឱ្យកូនចៅខ្មែរបានឃើញ និងសិក្សាស្វែងយល់អំពីវិចិត្រកម្មដ៏ល្អឯក ប្រណិតភាពនៃប្រវត្តិសាស្ត្រជាតិ ដួងព្រលឹងជាតិ ជាពិសេសគឺរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរនៅសម័យឧដុង្គ ។ ការកសាងសារមន្ទីរនេះ មិនត្រឹមតែអនុញ្ញាតឲ្យកូនចៅខ្មែរយើងបានឃើញ និងសិក្សាស្វែងយល់ពីរចនាបថសំណង់ស្ថាបត្យកម្ម ដ៏អស្ចារ្យនៅអតីតរាជធានីឧដុង្គប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សាមរតវប្បធម៌ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយធម្មកេរមរតកបុរាណខ្មែររាប់ជំនាន់ ព្រះសង្ឃខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកមកយ៉ាងច្រើន គួរជាទីមោទនភាព នៃប្រជាជាតិយើងទៅកាន់ពិភពលោក តម្កល់ជាឧត្តមប្រយោជន៍ដល់សាធារណជនជាតិ និងអន្តរជាតិ សិក្សាស្រាវជ្រាវស្វែងយល់ពីគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និងដើម្បីចូលរួមចំណែក អភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែមានភាពសំបូរបែបជាទីមនោរម្យ ប្រកបដោយចិត្តជ្រះថ្លា សោមនស្សរីករាយក្រោមបារមីនៃម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហាបវរធិបតី ។ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។ ជាក់ស្តែង សម្តេចធិបតី រួមជាមួយលោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាននិងថវិកាសម្រាប់គាំទ្រ និងទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ ជាទិដ្ឋភាពរួមវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ស្ត្រីទីមួយកម្ពុជា ពិតឱ្យតម្លៃយ៉ាងធំធេងដល់សាសនាផ្សេងៗ ដោយធានាយ៉ាងម៉ឺងម៉ាត់ ចំពោះសុខុដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា ៕
ចំនួនអ្នកទស្សនា
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា
ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា