ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៖ ជំរុញរដ្ឋបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព និងទប់ស្កាត់បទល្មើស Scam Online
Tue,09 June 2026 (Time 07:31 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ៖ ជំរុញរដ្ឋបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព» និងទប់ស្កាត់បទល្មើស Scam Online

តាកែវ ៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកបូរីជលសារ និងស្រុកកោះអណ្តែត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល តាមដានត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោ បាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលស្រុកបូរីជលសារ និងកោះអណ្តែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរឃុំ មេភូមិ ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធ ជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកទាំង២ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈជូនប្រជាពលរដ្ឋនាពេលកន្លងមក។

ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានាបាននូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល, ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានដាក់ចេញនូវទិសដៅការងារចម្បងៗ និងបានផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ លោកអភិបាលស្រុកទាំង២ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើចំណុចគន្លឹះចំនួន ៤ រួមមាន៖
ទី១. ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Scam Online)៖ ត្រូវចុះតាមដាន ត្រួតពិនិត្យ និងក្តាប់ព័ត៌មានឱ្យបានជាប់ជាប្រចាំ ដាច់ខាតមិនត្រូវឱ្យមានទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) បង្កប់ខ្លួន ឬបើកដំណើរការនៅក្នុងមូល ដ្ឋានស្រុកបូរីជលសារជាដាច់ខាត។

ទី២. ការគ្រប់គ្រងក្មេងទំនើង៖ ណែនាំឱ្យកងកម្លាំងទាំង ៣ ប្រភេទ (កងរាជអាវុធហត្ថ នគរបាល និងយោធា) សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីគ្រប់គ្រង ម៉ៅការ និងទប់ស្កាត់រាល់សកម្មភាពក្មេងទំនើងក្នុងមូលដ្ឋាន មិនឱ្យបង្កការអសន្តិសុខដល់សង្គមឡើយ។

ទី៣. ការលុបបំបាត់ល្បែងស៊ីសង បន្តយុទ្ធនាការបង្ក្រាប និងលុបបំបាត់រាល់ការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ទោះបីជាក្នុងរូបភាពណាក៏ដោយ។

និងទី៤. ត្រូវរៀបចំផែនការចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ទាំងនៅតាមមូលដ្ឋានភូមិ-ឃុំ និងនៅតាមគ្រឹះស្ថាន សិក្សានានា ដើម្បីលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាចុងក្រោយ ឯកឧត្ដម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវតែដើរតួនាទីជាស្នូលក្នុងការដឹកនាំ សម្របសម្រួល និងមានវិធានការឱ្យបានទាន់ពេលវេលា ចំពោះរាល់បាតុភាពអសកម្មនានា ដើម្បីធ្វើយ៉ាងណាឱ្យស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ប្រែក្លាយជាមូលដ្ឋានគំរូមួយ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1486 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
19960 នាក់
សរុប :
6937590 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា