ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង
Tue,09 June 2026 (Time 08:03 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។

ជាមួយគ្នានេះ សម្ដេច ម៉ែន សំអន បានស្នើដល់អង្គប្រជុំ យកចិត្តទុកដាក់ជាអាទិភាពលើការងារមួយចំនួនបន្ថែមទៀត ដូចខាងក្រោម ៖

*១- មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមសហការគ្នាខិតខំអនុវត្តនិងសម្រេចបានតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំង១២ចំណុច របស់ សម្តេចតេជោ ប្រធានគណបក្ស ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

*២- បន្តពង្រឹងការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(អនឡាញស្គម) ដែលត្រូវដើរទន្ទឹមនឹងការបោសសម្អាត និងបង្ក្រាបមន្ត្រីដែលជាប់ ពាក់ព័ន្ធ។ ការងារនេះ អាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យទាល់តែអស់ជាដាច់ខាត ព្រោះនេះជាមុខមាត់ របស់ប្រទេសជាតិ។

*៣- ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស អង្គការមហាជនគណបក្ស និងមន្ត្រីគណបក្ស ពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលខ្លួនទទួល ខុសត្រូវ ដោយមានកម្មវិធីច្បាស់លាស់សម្រាប់ចុះផ្ទាល់ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ក្រុម និងតាមខ្នងផ្ទះ ដើម្បីពង្រឹងជំនឿលើគណបក្ស ពង្រឹងការគាំទ្រគណបក្ស និងទៅបោះឆ្នោតជូនគណបក្ស

*៤- បន្តជំរុញការកសាងកម្លាំងពិតរបស់គណបក្សទាំងខាងបរិមាណ និងគុណភាព។

*៥- យោងតាមស្មារតីនៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, ក្រុមការងារនិងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ត្រូវពិនិត្យកែសម្រួល (ឬចាត់តាំងជាថ្មីឡើងវិញ) នូវគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គ្រប់ថ្នាក់ ឱ្យបានសមស្របជាមួយនឹងសភាពការណ៍ជាក់ស្តែង និងឱ្យបានរួចរាល់នៅត្រឹមបំណាច់ ឆ្នាំ២០២៦។

*៦- ក្រុបការងារនិងគណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ គណៈកម្មាធិការគណបក្សឃុំ សង្កាត់នីមួយៗក្នុងការរៀបចំសេចក្តីព្រាងឯកសារសំខាន់២ ឱ្យបាន មុនសន្និបាតគណបក្សឃុំ សង្កាត់ រួមមាន៖ ១) របាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហា ប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និង ២). គោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២។

*៧- អំពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាការងារសំខាន់ ទោះបីប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធ សមាមាត្រក៏ពិតមែន ប៉ុន្តែអ្នកបោះឆ្នោតគាត់ពិនិត្យពិចារណា ថាតើបេក្ខជនណាខ្លះដែលគាត់ទុក ចិត្តជាងគេ និងជាអ្នកបម្រើប្រជាជននៅមូលដ្ឋាន។

*៨- ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ ឱ្យបានរួចរាល់ យ៉ាងយូរត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៧ តាមការណែនាំក្នុងផែនការសកម្មភាពរបស់គណ បក្សខេត្ត។

*៩- ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ជាខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, យោង តាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល, ឆ្នាំនេះគ្រប់ថ្នាក់មិនចាំបាច់រៀបចំ ពិធីមិទ្ទិញអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1403 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
19877 នាក់
សរុប :
6937507 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា