ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធវិធីប្រតិបត្តិការ និងបាញ់គ្រាប់ពិត ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ===============(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធវិធីប្រតិបត្តិការ និងបាញ់គ្រាប់ពិត។ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សុខ ងី និងលោកឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក ជីម ម៉េកម៉ូរ៉េន ប្រធានផ្នែកហិរញ្ញវត្ថុ និងជាប្រធានកម្មវិធី AIM លោក Mark Jenkins គ្រូបង្ហាត់ ៦នាក់ មកពីសហរដ្ឋអាមេរិក លោក ស្រេង រដ្ឋា នាយករងកម្មវិធីសង្គ្រោះនៃអង្គការមេត្រីអន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនគរបាល ភ្ញៀវកិត្តិយស និងសិក្ខាកាមជាច្រើនរូប ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានកិច្ចសហការឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ (AIM SWAT)។ ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា ការជួញដូរមនុស្ស គឺជាបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់ដល់សិទ្ធិមនុស្ស សន្តិសុខសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនគរបាលត្រូវតែមានចំណេះដឹង ជំនាញ និងការត្រៀមខ្លួនខ្ពស់ ទាំងផ្នែកច្បាប់ ការស៊ើបអង្កេត ការរៀបចំ និងអនុវត្តប្រតិបត្តិការ ព្រមទាំងការប្រើប្រាស់អាវុធ ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងស្របតាមច្បាប់។លោកឧត្តមសេនីយ៍ទោ សុខ សំបូរ មានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការ និងអនុវត្តប្រតិបត្តិ ការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព ពង្រឹងជំនាញក្នុងការប្រើប្រាស់អាវុធ និងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាព ស្តង់ដារវិជ្ជាជីវៈ និងគោលការណ៍គោរពសិទ្ធិមនុស្ស។ លោកឧត្តមសេនីយ៍ទោ លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា ចូលរួមយ៉ាងសកម្មក្នុងការហ្វឹកហ្វឺន ផ្លាស់ប្តូរបទពិសោធន៍ និងអនុវត្តតាមការណែនាំរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះអង្គការមេត្រីអន្តរជាតិ ដែលបានបន្តផ្តល់កិច្ចសហការ និងគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានគូសបញ្ជាក់ថា កន្លងមកអង្គការ AIM បានសហការរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន រួមមានការកំណត់អត្តសញ្ញាណជនរងគ្រោះ ការប្រើប្រាស់ដ្រូន និងការបណ្តុះបណ្តាលយុទ្ធវិធីប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំសិក្សា ចូលរួមហ្វឹកហ្វឺនដោយយកចិត្តទុកដាក់ ផ្លាស់ប្តូរបទពិសោធន៍ និងអនុវត្តតាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានជំនាញដែលអាចយកទៅប្រើប្រាស់ជាក់ស្តែង ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារជនរងគ្រោះ ជាពិសេសស្ត្រី និងកុមារផងដែរ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ