កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និង ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។ ក្នុងន័យនេះ, ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព EAEU ឱ្យកាន់តែធំធេង និង ប្រសើរឡើង៕
ចំនួនអ្នកទស្សនា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោះថ្មX16
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវា ជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី រាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួម
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យចុងក្រោយ ដើម្បីត្រៀមរៀបចំ ប្រារព្ធពិធីអបអរសាទទរ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីបើកវេទិកាប្រចាំឆមាសឆ្នាំ២០២៦ ស្ដីពីពិគ្រោះយោបល់ ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានា នៅក្នុងខេត្តកំពង់ឆ្នាំង
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ នាពេលកន្លងមក
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក MIYAKE ប្រធានក្រុមសិក្សា JICA ស្តីពីការរៀបចំ ផែនការកំពង់ផែ នែគម្រោងអភិវឌ្ឍន៍ ផែនការមេឆ្នាំ២០៥០ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលេីវិស័យ យានយន្តនៅកម្ពុជា
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្តម ស៊ីវ រុន បានដឹកនាំមន្ត្រីរាជការ ចំណុះខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ជូនវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជន ដែលបានពលី ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នៅក្នុងខេត្តត្បូងឃ្មុំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិ នៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ ពីសហគមន៍ The Olave Baden-Powell Society
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលទ្រង់ ត្រូវបានថ្វាយ ពានសមាជិកភាពជើងឯក ពីសហគមន៍ OB-PS
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមសិក្សា JICA ស្តីពីការសិក្សាទិន្នន័យ ផ្នែកធរណីសាស្រ្ត សម្រាប់ការសាងសង់ ទីលានស្តុកកុងតឺន័រសំបក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ