ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសារ រងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ៦៤គ្រួសារ នៅក្នុងស្រុកពញាឮ
Tue,02 June 2026 (Time 09:22 AM)
ដោយ ៖ ដើម្បីប្រជាជន


ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៤គ្រួសារ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
++++++++++++++++
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ៦៤គ្រួសារ ដែលមានទីលំនៅ ក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំវិហារលួង ស្រុកពញាឮ ។ ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំ និងអ្នកឧញ្ញា លោកឧញ្ញា និងសប្បុរជនានាជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។ ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ព្រមទាំងប្រុងប្រយ័ត្នផងដែរពីបញ្ហាករណីក្មេងលង់ទឹកស្លាប់ ព្រោះរដូវនេះគឺជារដូវវស្សាមានទឹកច្រើន។

គួររំលឹកផងដែរថា ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បង្កផលប៉ះពាល់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋសរុប ៦៤ខ្នង ក្នុងនេះ ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង និង ៦១ខ្នងទៀត បានរងគ្រោះប៉ើងដំបូលផ្ទះមានកម្រិតជាមធ្យម និងធ្ងន់ធ្ងរមួយចំនួន ស្ថិតនៅភូមិចំនួន១៧ នៃឃុំចំនួន៣គឺ៖ ឃុំជ្រៃលាស់ ៤៦គ្រួសារ ,ឃុំទំនប់ធំ ១៧គ្រួសារ និងឃុំវិហារលួង ចំនួន ១គ្រួសារ។

ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់មនុស្សចាស់ ក្មេង សារុង និងក្រមា ១កញ្ចប់ និងបានផ្តល់បន្ថែមជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុងចំនួន ៣គ្រួសារ ដែលក្នុង១គ្រួសារ កៅស៊ូតង់ចំនួន ១ផ្ទាំង។ ដោយឡែកចំពោះថវិកា សាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ៦១គ្រួសារ ដែលរងផលប៉ះពាល់ជាមធ្យម ក្នុង១គ្រួសារៗ ថវិកាចំនួន ២០ម៉ឺនរៀល និង ៣គ្រួសារទៀត ដែលរងគ្រោះរលំផ្ទះទាំងស្រុង បានផ្តល់ថវិកាជូនក្នុងគ្រួសារនីមួយៗ ថវិកាចំនួន ១លានរៀលផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
829 នាក់
ម្សិលមិញ :
982 នាក់
សប្តាហ៍នេះ :
6955 នាក់
សរុប :
6902988 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប្រេស៊ីល​ អញ្ចើញចូលរួមប្រជុំ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ សពលោក ព្រួច ហឿង មេភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី

ពិធីស្វាគមន៍ នៃការមកដល់នាវាថ្មី New Vessel Services Launch : i88 & i98 & SKV របស់ក្រុមហ៊ុន Maersk (Cambodia) Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក រស់ គឹមសឿន (ហៅ ម៉ៅ សុមេធ) ស្ថិតនៅក្នុងសង្កាត់ បឹងព្រលិត​ ខណ្ឌ៧មករា

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក ផ្លូវ ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញវិញ្ញាណក្ខន្ធ ឧបាសិកា នេត សុគន្ធត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសាររំលែកទុក្ខជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត

ប្រជាពលរដ្ឋ ប្រមាណ ១.៥០០នាក់ មកទទួលសេវា ពិនិត្យភ្នែក និងផ្តល់វ៉ែនតា ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែក នេប៉ាល់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆមាសទី២ ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម

ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្វាយទាប អញ្ចើញចូលរួមក្នុងពិធីប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ អនុវត្តបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចតជោ ឧបត្ថម្ភជូនដល់គ្រួសារ អតីតយុទ្ធជនចំនួន ២៥គ្រួសារ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១៩វត្ត នៅខេត្តស្វាយរៀង

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ដល់មាតុប្រទេសវិញ ដោយព្រះរាជសុខសុវត្ថិភាព