ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
Fri,11 September 2026 (Time 06:48 PM)
ដោយ ៖ ដើម្បីប្រជាជន


សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។ ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។ សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។

មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ JCA បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
400 នាក់
ម្សិលមិញ :
1731 នាក់
សប្តាហ៍នេះ :
17968 នាក់
សរុប :
7140867 នាក់

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ មានវត្តសំបួរ វត្តសាមគ្គី វត្តតានូ វត្តសុខារ៉ាម(ហៅវត្តព្រៃទទឹង) ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានយាង និង អញ្ជើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី ១២ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី ខេត្ត ស្តីពីការតម្រង់ទិសការងារកំណែទម្រង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ អញ្ជើញបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាមលើការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញចូលរួមកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ Zoom

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម អញ្ជើញកាន់បិណ្ឌ ១១ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តីពីការណែនាំ ការចុះអនុវត្តប្រតិបត្តិការ ស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញ ពីព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីអបអរសាទរ ខួប៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ជើញចូលរួមកិច្ចប្រជុំនព្វមាស ឆ្នាំ២០២៦ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់វេនកាន់បិណ្ឌទី១១ នៅវត្តលង្កាកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋាន ដំឡើងប្រព័ន្ធអំពូលភ្លើង បំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​