ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរ សិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ
Fri,11 September 2026 (Time 07:26 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ
==============
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ចើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ។ដោយមានចូលរួមពី ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការនិមន្តចូលរួមពី ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តកោះកែវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ និងអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ បានមានប្រសាសន៍ថា ការទទួលបានជ័យលាភីនិទ្ទេស A, B, C, D និង E ចំនួន ៦៨៣នាក់ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាពដែលកើតចេញពីការខិតខំ ប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រ និងលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល។

ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាមោទនភាពរបស់សាលារៀន ស្រុក និងខេត្តផងដែរ។
ឯកឧត្តមបានបន្តថា ការសិក្សារៀន សូត្រ និងការរៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹង សម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការរៀនសូត្រមេរៀនជីវិត ជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាព ប្រឈមមុខនឹងបញ្ហាប្រឈមនានា។ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមប្រធានបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ដូចខាងក្រោម៖
សូមជម្រាបថា៖ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម លូ គឹមឈន់ រួមមាន៖
១-សិស្សនិទ្ទេស A ចំនួន ១១នាក់ម្នាក់ទទួលបាន ម៉ូតូ HONDA WAVE ១គ្រឿង + មួកសុវត្ថិភាព និងថវិកា ១០០ដុល្លារ (ព្រះអនុគុណស្រុក)។
២-សិស្សពូកែចំនួន ៥នាក់ ម្នាក់ទទួលបាន Tablet ១គ្រឿង និងថវិកា ១០០ដុល្លារ។
៣-សិស្សនិទ្ទេស B ចំនួន ៥៨នាក់ ម្នាក់ទទួលបានថវិកា ២០០.០០០ រៀល។
៤-សិស្សនិទ្ទេស C ចំនួន ១៤០នាក់ម្នាក់ទទួលបានថវិកា ១០០.០០០ រៀល។
៥-សិស្សនិទ្ទេស D ចំនួន ២៣៩នាក់ម្នាក់ទទួលបានថវិកា ៥០.០០០ រៀល។
៦-សិស្សនិទ្ទេស E ចំនួន ២៣៥នាក់ម្នាក់ទទួលបានថវិកា ៥០.០០០ រៀល។
៧-នាយក និងគ្រូបង្រៀនថ្នាក់ទី១២ ចំនួន ១៣៩នាក់ម្នាក់ទទួលបានថវិកា ១០០.០០០ រៀល។
៨-មន្ត្រីរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ ចំនួន ១០០នាក់ម្នាក់ទទួលបានថវិកា ៥០.០០០ រៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
633 នាក់
ម្សិលមិញ :
987 នាក់
សប្តាហ៍នេះ :
23208 នាក់
សរុប :
7094504 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ច​ប្រជុំស្តាប់​សេចក្តីរាយការណ៍​ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា របស់ នាវា INS Kulish មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ហ្វែមឌឹម និង រេដរ៉ូមែន ពាក់ព័ន្ធករណីសង្ស័យ បង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទ លើអនីតិជន

លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ គណបក្សចុះមូលដ្ឋានឃុំអារក្សត្នោត និងលើកទិសដៅបន្ដ ព្រមទាំងត្រួតពិនិត្យ ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការយល់ដឹងច្បាប់ស្ដីពីសំណង់ និងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់សំណង់

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹកនិងជំរុញការ តភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធី​ជួប​សំណេះសំណាល​ និងចែកអំណោយជូនដល់សិស្ស ដែលប្រឡងជាប់ ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​២០២៦​ ទូទាំង​ស្រុក​ស្ទឹងត្រង់​

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកអចិន្ត្រៃយ៍គណៈកម្មការធិការគណបក្ស គ.២៧ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ នៅវិមាន៧មករា

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរ សិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់ អារម្មណ៍បណ្ដាក់ទុន វិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញចូលរួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន៖ ការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល គឺជាការងារ អាទិភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តយន្តការ អភិវឌ្ឍសមត្ថភាពយោធិន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការថ្នាលប្រព័ន្ធ គ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងផែនការ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ៖ ហ្វឹកហ្វឺនជាស្នូល កងវិស្វកម្មត្រូវបង្កើន សមត្ថភាពឆ្លើយតប នឹងសង្គ្រាមសម័យទំនើប