សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ លោកជំទាវ វង គន្ធារី ជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ====================== សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២ ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីការចូលរូមចំណែកក្នុងការបន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅក្នុងក្រសួង ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន បន្តលើកកម្ពស់សុខមាលភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីងាយរងគ្រោះ បង្កើនការយកចិត្តទុកដាក់ លើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងបរិវត្តកម្មឌីជីថល។មានប្រសាសន៍ក្នុងអង្គពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរ ឯកឧត្តម ឆាយ ឬទ្ធិសែន និង លោកជំទាវ វង គន្ធារី ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងបុរេសកម្ម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់ នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹង សិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកប ដោយបរិយាបន្ន និងចីរភាព។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវ វង គន្ធារី ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តាំផ្ញើឲ្យសាខាសមាគមនារីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្នុងថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ចំនួនអ្នកទស្សនា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា របស់ នាវា INS Kulish មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ហ្វែមឌឹម និង រេដរ៉ូមែន ពាក់ព័ន្ធករណីសង្ស័យ បង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទ លើអនីតិជន
លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ គណបក្សចុះមូលដ្ឋានឃុំអារក្សត្នោត និងលើកទិសដៅបន្ដ ព្រមទាំងត្រួតពិនិត្យ ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការយល់ដឹងច្បាប់ស្ដីពីសំណង់ និងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់សំណង់
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹកនិងជំរុញការ តភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនដល់សិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទូទាំងស្រុកស្ទឹងត្រង់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកអចិន្ត្រៃយ៍គណៈកម្មការធិការគណបក្ស គ.២៧ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ នៅវិមាន៧មករា
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរ សិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់ អារម្មណ៍បណ្ដាក់ទុន វិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញចូលរួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន៖ ការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល គឺជាការងារ អាទិភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តយន្តការ អភិវឌ្ឍសមត្ថភាពយោធិន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការថ្នាលប្រព័ន្ធ គ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងផែនការ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ៖ ហ្វឹកហ្វឺនជាស្នូល កងវិស្វកម្មត្រូវបង្កើន សមត្ថភាពឆ្លើយតប នឹងសង្គ្រាមសម័យទំនើប