ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការសម្ងាត់ជូនពួកគាត់។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលើកដែក និងក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដោយអនុវត្តតាមស្មារតី និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តអនុវត្តលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប និងធានារក្សាការសម្ងាត់ជូនប្រជាពលរដ្ឋ ឬប្រភពព័ត៌មានដែលបានរាយការណ៍ និងផ្តល់តម្រុយអំពីបទល្មើស ដើម្បីបង្កើនការចូលរួមពីមហាជន។ បន្តធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងចុះធ្វើសកម្មភាពជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីឈានទៅដល់ការបង្ក្រាប និងបោសសម្អាតបទល្មើស Online Scams ឱ្យអស់ទាំងស្រុងចេញពីដែនដីខេត្តកណ្តាល។ ត្រូវពង្រីកការស្រាវជ្រាវ និងតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ចំពោះការបំបែកខ្លួន ឬការលួចលាក់ធ្វើសកម្មភាពជាលក្ខណៈបុគ្គល (ម្នាក់ៗ) របស់ក្រុមប្រព្រឹត្តបទល្មើស Online Scams។ ត្រូវចេះកសាងបណ្តាញព័ត៌មានឱ្យបានច្បាស់លាស់ និងចំគោលដៅ ពិសេសនៅតាមតំបន់ព្រំដែន និងជាមួយជនបរទេស ដើម្បីក្តាប់សភាពការណ៍ និងបង្ការបទល្មើសបានទាន់ពេលវេលា។ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់បន្ថែមថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តភារកិច្ចនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងគ្មានការលើកលែងឡើយ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ប្រទេសជាតិ។
ចំនួនអ្នកទស្សនា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា របស់ នាវា INS Kulish មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ហ្វែមឌឹម និង រេដរ៉ូមែន ពាក់ព័ន្ធករណីសង្ស័យ បង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទ លើអនីតិជន
លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ គណបក្សចុះមូលដ្ឋានឃុំអារក្សត្នោត និងលើកទិសដៅបន្ដ ព្រមទាំងត្រួតពិនិត្យ ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការយល់ដឹងច្បាប់ស្ដីពីសំណង់ និងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់សំណង់
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹកនិងជំរុញការ តភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនដល់សិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទូទាំងស្រុកស្ទឹងត្រង់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកអចិន្ត្រៃយ៍គណៈកម្មការធិការគណបក្ស គ.២៧ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៣ នៅវិមាន៧មករា
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរ សិស្សានុសិស្សស្រុកស្រីសន្ធរ ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យស្រីសន្ធរ
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់ អារម្មណ៍បណ្ដាក់ទុន វិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញចូលរួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន៖ ការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល គឺជាការងារ អាទិភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តយន្តការ អភិវឌ្ឍសមត្ថភាពយោធិន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការថ្នាលប្រព័ន្ធ គ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងផែនការ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ៖ ហ្វឹកហ្វឺនជាស្នូល កងវិស្វកម្មត្រូវបង្កើន សមត្ថភាពឆ្លើយតប នឹងសង្គ្រាមសម័យទំនើប