ឯកឧត្តម ភឺន ផល្លា សមាជិកកម្មាធិការកណ្តាល អញ្ជើញជាគណអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ៤៨០នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤៨០នាក់ មកពីគណបក្សនានា ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង, ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី~ខេត្ត និង ឯកឧត្តម ភឺន ផល្លា សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី~ខេត្ត។ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកថ្មីនាពេលនេះ គឺជាការបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំលើគោលនយោបាយ និងសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តម ភឺន ផល្លា បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ជាពិសេសបងប្អូនដែលទើបនឹងសម្រេចចិត្តចូលរួមជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់គ្នា ដែលបានជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងផ្តល់សេចក្តីទុកចិត្តចំពោះសម្តេចប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានបន្ថែមថា ការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហើយក៏ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមម្លប់នៃសន្តិភាព។ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ភឺន ផល្លា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារនៃក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ដែលបានអនុវត្តយ៉ាងសកម្មក្នុងការកសាង និងពង្រីកសមាជិក-សមាជិកាថ្មី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរ និងបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។តំណាងសមាជិកថ្មីទាំង ៤៨០នាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងរួមសាមគ្គីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមថែរក្សាសន្តិភាព និងបន្តកៀរគរការគាំទ្របន្ថែមទៀតដើម្បីអភិវឌ្ឍមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព ឆ្លុះបញ្ចាំងពីការប្រមូលផ្តុំកម្លាំងជាតិដើម្បីអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង។ខេត្តព្រៃវែង ៖ នាថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦
ចំនួនអ្នកទស្សនា
ឯកឧត្តម ភឺន ផល្លា សមាជិកកម្មាធិការកណ្តាល អញ្ជើញជាគណអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ៤៨០នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល នៅវិមានរដ្នសភា
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោះថ្មX16
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវា ជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី រាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួម
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យចុងក្រោយ ដើម្បីត្រៀមរៀបចំ ប្រារព្ធពិធីអបអរសាទទរ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីបើកវេទិកាប្រចាំឆមាសឆ្នាំ២០២៦ ស្ដីពីពិគ្រោះយោបល់ ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានា នៅក្នុងខេត្តកំពង់ឆ្នាំង
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ នាពេលកន្លងមក
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក MIYAKE ប្រធានក្រុមសិក្សា JICA ស្តីពីការរៀបចំ ផែនការកំពង់ផែ នែគម្រោងអភិវឌ្ឍន៍ ផែនការមេឆ្នាំ២០៥០ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលេីវិស័យ យានយន្តនៅកម្ពុជា
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្តម ស៊ីវ រុន បានដឹកនាំមន្ត្រីរាជការ ចំណុះខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ជូនវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជន ដែលបានពលី ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នៅក្នុងខេត្តត្បូងឃ្មុំ