ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ
Thu,17 September 2026 (Time 12:16 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ថ្លែងទៅកាន់អង្គពិធី, សម្ដេចធិបតីមានប្រសាសន៍ថា រោងចក្រផ្គុំដំឡើងរថយន្តថ្មីនេះ ជាការវិនិយោគ និងគ្រប់គ្រងប្រតិបត្តិការដោយកូនខ្មែរ ១០០% ដោយមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងទម្រង់ CKD (Completely Knocked Down) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ព្រមទាំងបានបង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន ២៥០ នាក់។ វត្តមាននៃរោងចក្រនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម (ពឹងផ្អែកលើកម្លាំងពលកម្ម) ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន, បច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម មិនមែនអាស្រ័យទៅលើការវាស់វែងតែលើចំនួនរោងចក្រដែលបានបើកដំណើរការនោះទេ ប៉ុន្តែ ស្ថិតនៅលើសមត្ថភាពរស់រាន រីកចម្រើន, ភាពធន់ និងចីរភាពរបស់រោងចក្រទាំងនោះ។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យលើការរក្សានូវតុល្យភាព និងសមាមាត្ររវាងតម្រូវការទីផ្សារក្នុងស្រុក និងចំនួនរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងគោលដៅធានាដល់ការរីកចម្រើននៃរោងចក្រដែលមានស្រាប់ ដែលជាការធានានូវបរិស្ថានវិនិយោគ និងការរក្សាទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះកម្ពុជា។ សម្ដេចធិបតីក៏បានបន្ថែមទៀតថា ការដាក់ចេញគោលនយោបាយ និងការអនុគ្រោះពន្ធនានា គឺសំដៅគាំទ្រដល់ «វិស័យទាំងមូល» មិនមែនផ្តល់ការអនុគ្រោះដោយឡែកសម្រាប់ក្រុមហ៊ុនណាមួយនោះឡើយ និងសំដៅធានាបរិយាកាសធុរកិច្ចដែលមានតម្លាភាព, យុត្តិធម៌ និងការប្រកួតប្រជែងស្មើភាព។

ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងពីទិសដៅជំរុញ «ឧស្សាហកម្មប្រតិគមន៍ (backward linkages)» ដោយរាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដើម្បីជំរុញឱ្យក្រុមហ៊ុនផ្គុំដំឡើងរថយន្តធំៗ ភ្ជាប់កិច្ចសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងស្រុក ក្នុងការផលិតគ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងជំរុញឱ្យកម្ពុជាក្លាយជាចំណែកមួយនៃខ្សែច្រវាក់ផលិតកម្មយានយន្តក្នុងតំបន់អាស៊ាន តាមអភិក្រម «ផ្គុំដំឡើង, ផលិតគ្រឿងបង្គុំ, បង្កើតជំនាញវិស្វកម្ម, អភិវឌ្ឍបច្ចេកវិទ្យា និងនាំចេញ»។ សម្តេចធិបតី បានចាត់ទុកការវិនិយោគលើវិស័យនេះ គឺជាមោទនភាពជាតិ និងជាការផ្ទេរបច្ចេកវិទ្យាជាក់ស្តែងដល់ធនធានមនុស្សកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹង, ជំនាញ និងបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
1784 នាក់
សប្តាហ៍នេះ :
9987 នាក់
សរុប :
7098329 នាក់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ណែនាំដល់គ្រប់កងកម្លាំង ត្រូវបន្ដរក្សានូវក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងឥរិយាបទសមរម្យ ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបំពេញការងារ ដោយភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញចូលរួមពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត លើកម្លាំងពលកម្ម លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

ពិធីសម្ពោធជាផ្លូវការនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្តីពីការដឹកជញ្ជូនអង្ករ ចំនួន ១០ ០០០ តោន តាមនាវាទំនិញរាយ រវាង ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី និងក្រុមហ៊ុន DILAI TRADING Co Pte. Ltd. ទៅកាន់ សាធារណរដ្ឋ ហ្វីលីពីន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលជួបឯកឧត្តម LI YAOGUANG និងគណៈប្រតិភូ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ លោកជំទាវ វង គន្ធារី ជាប្រធានកិត្តិយសគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិនិត្យការចាត់នីតិវិធី លើជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់ ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រមហាផ្ទៃ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ ដល់ប្រជាពលរដ្ឋ ចំពោះប្រជាពលរដ្ឋណា ដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការ សម្ងាត់ជូនពួកគាត់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងពិភាក្សាការងារ របស់ គណៈប្រតិភូក្រុមការងារព្រឹទ្ធសភា នៃជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន (ODA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ជើញចូលរួមកិច្ចប្រជុំការងារប្រុងប្រៀប រៀបចំសមយុទ្ធ នាគមាស-២០២៦ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ច​ប្រជុំស្តាប់​សេចក្តីរាយការណ៍​ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា របស់ នាវា INS Kulish មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ហ្វែមឌឹម និង រេដរ៉ូមែន ពាក់ព័ន្ធករណីសង្ស័យ បង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទ លើអនីតិជន

លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ គណបក្សចុះមូលដ្ឋានឃុំអារក្សត្នោត និងលើកទិសដៅបន្ដ ព្រមទាំងត្រួតពិនិត្យ ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការយល់ដឹងច្បាប់ស្ដីពីសំណង់ និងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់សំណង់