ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ណែនាំដល់គ្រប់កងកម្លាំង ត្រូវបន្ដរក្សានូវក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងឥរិយាបទសមរម្យ ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបំពេញការងារ ដោយភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត
Thu,17 September 2026 (Time 02:46 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ណែនាំដល់គ្រប់កងកម្លាំង ត្រូវបន្ដរក្សានូវក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងឥរិយាបទសមរម្យក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបំពេញការងារដោយភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល សហគមន៍ ប្រចាំខែកញ្ញា និង៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ដ ប្រព្រឹត្តទៅនៅសាលាប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកឡើងអំពីវឌ្ឍនភាព នៃការអនុវត្តជំនាញនាពេលកន្លងមកនេះ រក្សាបាននូវនិរន្តរភាពការងារក្នុងអង្គភាព បានកាន់តែល្អប្រសើរ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់គ្រប់កងកម្លាំង ត្រូវបន្ដរក្សានូវក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងឥរិយាបទសមរម្យក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបំពេញការងារដោយភាពស្មោះត្រង់ និងតម្លាភាព រួមបញ្ចូលទាំងការកំណត់នូវចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលចាំបាច់សម្រាប់តួនាទី ភារកិច្ច និងទំនួលខុសត្រូវ ខ្ពស់បំផុត។

ស្របពេលពិធីដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ខិតជិតចូលមកដល់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យបាននូវការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខ និងសុវត្ថិភាព នៅតាមទីវត្តអារាម និងកន្លែងកំសាន្តនានា ។

ទន្ទឹមនឹងនេះ គ្រប់ជំនាញពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រង និងការអនុវត្តដីកាលើមុខសញ្ញាគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព និងត្រូវ បង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស តាមរូបភាពងើបមួយវាយមួយ ងើបពីរវាយពីរ ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានជំរុញឱ្យដល់កងកម្លាំងទាំងអស់ ត្រូវបន្ដការអភិវឌ្ឍសមត្ថភាពជាប្រចាំ តាមរយៈការរៀនសូត្រ បង្កើនចំណេះដឹងវិជ្ជាជីវៈ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពការងារឱ្យទាន់សម័យកាល និងធានានិរន្តរក្នុងភាពអង្គភាព ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
1784 នាក់
សប្តាហ៍នេះ :
9988 នាក់
សរុប :
7098330 នាក់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ណែនាំដល់គ្រប់កងកម្លាំង ត្រូវបន្ដរក្សានូវក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ និងឥរិយាបទសមរម្យ ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបំពេញការងារ ដោយភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញចូលរួមពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត លើកម្លាំងពលកម្ម លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

ពិធីសម្ពោធជាផ្លូវការនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្តីពីការដឹកជញ្ជូនអង្ករ ចំនួន ១០ ០០០ តោន តាមនាវាទំនិញរាយ រវាង ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី និងក្រុមហ៊ុន DILAI TRADING Co Pte. Ltd. ទៅកាន់ សាធារណរដ្ឋ ហ្វីលីពីន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលជួបឯកឧត្តម LI YAOGUANG និងគណៈប្រតិភូ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ លោកជំទាវ វង គន្ធារី ជាប្រធានកិត្តិយសគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិនិត្យការចាត់នីតិវិធី លើជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់ ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រមហាផ្ទៃ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ ដល់ប្រជាពលរដ្ឋ ចំពោះប្រជាពលរដ្ឋណា ដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការ សម្ងាត់ជូនពួកគាត់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងពិភាក្សាការងារ របស់ គណៈប្រតិភូក្រុមការងារព្រឹទ្ធសភា នៃជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន (ODA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ជើញចូលរួមកិច្ចប្រជុំការងារប្រុងប្រៀប រៀបចំសមយុទ្ធ នាគមាស-២០២៦ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ច​ប្រជុំស្តាប់​សេចក្តីរាយការណ៍​ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារ របស់ គណៈប្រតិភូ នៃសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា (JBAC) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា របស់ នាវា INS Kulish មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ហ្វែមឌឹម និង រេដរ៉ូមែន ពាក់ព័ន្ធករណីសង្ស័យ បង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទ លើអនីតិជន

លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ គណបក្សចុះមូលដ្ឋានឃុំអារក្សត្នោត និងលើកទិសដៅបន្ដ ព្រមទាំងត្រួតពិនិត្យ ដីពីវឌ្ឍន:ភាពការងារអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការយល់ដឹងច្បាប់ស្ដីពីសំណង់ និងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់សំណង់